មិនគួអោយជឿរ ! លោកយាយអាយុ 101 ឆ្នាំ បង្កើតកូនទី 17 បានយោគជ័យ (មានរូប)
អ៊ីតាលី៖ លោកយាយ Anatolia Vertadella អាយុ 101 ឆ្នាំជាកូនជនជាតិអ៊ីតាលីបានផ្តល់កំណើតដល់ទារកទម្ងន់ 9 ផោនក្រោយពីការវះកាត់អូវែដ៏ចម្រូងចម្រាសត្រូវបានរិះគន់យ៉ាងខ្លាំងដោយអ្នកជំនាញផ្នែកវេជ្ជសាស្រ្តដោយសារតែអាយុរបស់លោកយាយ។ ប្រតិបត្តិការវះកាត់ខុសច្បាប់និងចម្រូងចម្រាសត្រូវបានធ្វើឡើងនៅក្នុងគ្លីនិកឯកជនមួយនៅក្នុងប្រទេសទួរគីដែលច្បាប់អ៊ឺរ៉ុបស្តីអំពីការប្តូរក្រពេញអូវែមិនត្រូវបានអនុវត្តនោះទេ ហើយលោកយាយបានសារភាពគឺមិនចង់បង្ហាញឈ្មោះរបស់គ្លីនីកដែលជាកន្លែងដែលលោកយាយវះកាត់នោះទេ។ លោកយាយបាននិយាយថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យទាំងអស់ដែលបានសំរេចចិត្តបន្តការវះកាត់អោយខ្ញុំ” «ខ្ញុំពិតជាមានអំណរគុណណាស់ដែលបានផ្តល់កំណើតដល់កូនទី 17 របស់ខ្ញុំនេះ។ នេះគឺជាពរជ័យពិតហើយជាសក្ខីភាពនៃអំណាចរបស់អ្នកបង្កើតផងដែរ» ។ ពោះព្រះសោះ ព្រោះខ្ញុំមិនអាចបង្កើតកូនតាំងពីអាយុ 48 ឆ្នាំ នៅពេលខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកក្រពេញអូវែ។ ខ្ញុំទទួលស្គាល់យូរឆ្នាំមកហើយ តែខ្ញុំជឿថាព្រះកំពុងដាក់ទណ្ឌកម្មខ្ញុំដោយសារតែមានកូនតែ 16 នាក់ប៉ុន្ដែដោយមានព្រះទ័យសប្បុរសដល់ព្រះទ្រង់បានឱ្យខ្ញុំមានកូនម្ដងទៀត» នេះបើតាមល...