កូរ៉េខាងជើងប្រហែលជាលេងមែនទែនហើយជាមួយនិងអាមេរិក (មានរូប)
យោងតាមប្រភព WSJ បានឲ្យដឹងថា បដិសេធការគាបសង្កត់ពីការដាក់ទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិ កូរ៉េខាងជើងបានគម្រាមបាញ់អាវុធនុយក្លេអ៊ែរប្រឆាំងអាមេរិក បើបង្កសង្គ្រាមដោយយោធា ហើយបាននិយាយថាកូរ៉េខាងជើងនឹងមិនចរចាកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនក្រោមកាលៈទេសៈណាក៍ដោយ។ លោក រី យ៉ុងហូ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានចេញផ្សាយសេចក្តីថ្លែងការណ៍ប្រើពាក្យខ្លាំងៗ ដល់ក្រុមអ្នកកាសែតកាលពីថ្ងៃច័ន្ទនៅក្រៅសន្និសីទស្តីពីសន្តិសុខតំបន់អាស៊ាន បន្ទាប់ពីលោក រ៉េក ធីលើសុន រដ្ឋមន្ត្រីការបរទេសអាមេរិក បានសន្យាអនុវត្តន៍ការដាក់ទណ្ឌកម្មឲ្យបានតឹងរឹងបំផុតលើកូរ៉េខាងជើង។ ទីក្រុងវ៉ាស៊ីងតុន កំពុងស្វះស្វែងបង្កើតការគាំទ្រនៅក្នុងយុទ្ធនាការរបស់ខ្លួន ដើម្បីគាបសង្កត់កូរ៉េខាងជើងឲ្យបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីទីក្រុងព្យូងយ៉ាងបានបាញ់សាកល្បងមីស៊ីលចំនួន២លើកនៅក្នុងខែកក្កដា ដែលមានសមត្ថភាពវាយប្រហារដល់ទឹកដីអាមេរិកទាំងមូល។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមានចិន និងរុស្ស៊ី បានគាំទ្រការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍។ លោក រី បានបដិសេធការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ...