កូរ៉េខាងជើងប្រហែលជាលេងមែនទែនហើយជាមួយនិងអាមេរិក (មានរូប)

យោងតាមប្រភព WSJ បានឲ្យដឹងថា បដិសេធការគាបសង្កត់ពីការដាក់ទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិ កូរ៉េខាងជើងបានគម្រាមបាញ់អាវុធនុយក្លេអ៊ែរប្រឆាំងអាមេរិក បើបង្កសង្គ្រាមដោយយោធា ហើយបាននិយាយថាកូរ៉េខាងជើងនឹងមិនចរចាកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនក្រោមកាលៈទេសៈណាក៍ដោយ។
 លោក រី យ៉ុងហូ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានចេញផ្សាយសេចក្តីថ្លែងការណ៍ប្រើពាក្យខ្លាំងៗ ដល់ក្រុមអ្នកកាសែតកាលពីថ្ងៃច័ន្ទនៅក្រៅសន្និសីទស្តីពីសន្តិសុខតំបន់អាស៊ាន បន្ទាប់ពីលោក រ៉េក ធីលើសុន រដ្ឋមន្ត្រីការបរទេសអាមេរិក បានសន្យាអនុវត្តន៍ការដាក់ទណ្ឌកម្មឲ្យបានតឹងរឹងបំផុតលើកូរ៉េខាងជើង។
ទីក្រុងវ៉ាស៊ីងតុន កំពុងស្វះស្វែងបង្កើតការគាំទ្រនៅក្នុងយុទ្ធនាការរបស់ខ្លួន ដើម្បីគាបសង្កត់កូរ៉េខាងជើងឲ្យបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីទីក្រុងព្យូងយ៉ាងបានបាញ់សាកល្បងមីស៊ីលចំនួន២លើកនៅក្នុងខែកក្កដា ដែលមានសមត្ថភាពវាយប្រហារដល់ទឹកដីអាមេរិកទាំងមូល។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមានចិន និងរុស្ស៊ី បានគាំទ្រការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍។
លោក រី បានបដិសេធការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបញ្ជាក់ថាកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានបង្កការគម្រាមកំហែងពិភពលោក ហើយបាននិយាយថាកូរ៉េខាងជើងមានជម្រើសស្របច្បាប់សម្រាប់ស្វ័យការពារ ចំពោះការគម្រាមកំហែងពិតប្រាកដ និងច្បាស់លាស់បង្កឡើងដោយអាមេរិក។
សេចក្តីថ្លែងការណ៍របស់លោក រី បាននិយាយថាបើអាមេរិកវាយប្រហារកូរ៉េខាងជើង ទីក្រុងព្យូងយ៉ាងត្រៀមខ្លួនបង្រៀនអាមេរិកនូវមេរៀនដ៍គ្រោះថ្នាក់ជាមួយកម្លាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួន។ ប្រទេសដទៃទៀតមិនត្រូវបានគម្រាមកំហែងទេ បើប្រទេសទាំងនោះមិនចូលរួមជាមួយអាមេរិកក្នុងការវាយប្រហារយោធា។
សេចក្តីថ្លែងការណ៍ពីបេសកកម្មរបស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ថាកូរ៉េខាងជើងក៍សន្យាបន្តអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរ និងយោធា។ កូរ៉េខាងជើងបានស្តីបន្ទោសអាមេរិកចំពោះការដាក់ទណ្ឌកម្ម ហើយបានរិៈគន់បណ្តាប្រទេសដែលបានគាំទ្រសេចក្តីសម្រេចដាក់ទណ្ឌកម្មប្រឆាំងទីក្រុងព្យូងយ៉ាង៕











Comments

Popular posts from this blog

លោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន (មានរូប)

អាមេរិក នឹងផ្លាស់ប្ដូរជម្រើសយោធាសម្រាប់កូរ៉េខាងជើង បើក្រុងយ្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ (សូមអាន)