លោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន (មានរូប)
ឥឡូវនេះ រដ្ឋបាលលោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន ដោយក្រសួងការបរទេសអាមេរិកបានចេញផ្សាយរបាយការណ៍កាលពីថ្ងៃអង្គារ៍ថាចិនស្ថិតនៅក្នុងចំណោមប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងពិភពលោក។
លោក រ៉េក ធីលើសុន រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថាចិនបានធ្លាក់មកដល់កម្រិត៣ (Tier 3)ក្នុងរបាយការណ៍សិទិ្ធមុនស្សប្រចាំឆ្នាំនេះ ព្រោះចិនមិនបានចាត់វិធានការតឹងរ៉ឹងបញ្ឈប់ការរត់ពន្ធមនុស្ស រួមទាំងបានបង្ខំក្រុមពលករពីកូរ៉េខាងជើង ដែលនៅជាប់ព្រំដែនចិន។
កម្រិត៣ (Tier 3) នេះ គឺជាកម្រិតទាបបំផុតនៅក្នុងរបាយការណ៍ជួគដូរមនុស្សប្រចាំឆ្នាំ។ យោងតាមក្រសួងការបរទេសអាមេរិក ចិនចូលរួមជាមួយរុស្ស៊ី ស៊ីរី និងអ៊ីរ៉ង់ នៅក្នុងការកត់សម្គាល់គួរឲ្យអាម៉ាស់មុខ៕





Comments
Post a Comment