ដេញចាប់ចោរឆក់កាបូប បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗ រីឯប្ដីនិងកូនសង្គ្រោះបន្ទាន់ (មានរូប)
ករណីឆក់កាបូបមួយបានកើតឡើងបណ្ដាលស្ត្រីម្នាក់ស្លាប់នៅនិងកន្លែង ឯបុរសជាប្តី និងកូន ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោរ។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរងគ្រោះបានជិះម៉ូតូដេញចាប់ចោរឆក់កាបូបរបស់ខ្លួន ស្រាប់តែបុកនិងរថយន្តនៅវត្តសំបួរ បានដួលបោកក្បាលស្លាប់ភ្លាម២នៅនិងកន្លែង ឯប្តីនិងកូនរងរបួសយ៉ាងធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ឯនៅមន្ទីរពេទ្យ យ៉ាងណាក៏ដោយជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
សូមបញ្ជាក់ដែរថា មុនពេលកើតហេតុ ជនរងគ្រោះ និងគ្រួសារ បានជិះម៉ូតូតាមផ្លូវ ស្រាប់តែត្រូវចោរឆក់កាបូប ហើយបាននាំគ្នាជិះម៉ូតូដេញ តែអកុសលក៏បុកនិងរថយន្ត បណ្តាលឲ្យគ្រោះថ្នាក់តែម្តង៕



Comments
Post a Comment