កូរ៉េខាងជើងដាក់ទោសប្រហារជីវិតអតីតប្រធានាធិបតីកូរ៉េខាងត្បូង (មានរូប)

កូរ៉េខាងជើងបានចេញបញ្ជាដ៍ម៉ាំងម៉ាត់កាលថ្ងៃពុធឲ្យសម្លាប់លោកស្រី ប៉ាក យ៉ុនហេ អតីតប្រធានាធិបតីកូរ៉េខាងត្បូង និងប្រធានចាតកម្មរបស់លោកស្រី ហើយបានទាមទារឲ្យកូរ៉េខាងត្បូងធ្វើបត្យាប័នពួកគេ មកកូរ៉េខាងជើង។
យោងតាមប្រភព NYT បានឲ្យដឹងថា កូរ៉េខាងជើង បាននិយាយថាបញ្ជាសម្លាប់នេះអាចធ្វើនៅពេលណា នៅកន្លែងណា និងដោយមធ្យោបាយណាក៍ដោយ ដើម្បីអនុវត្តន៍បទបញ្ជាឃាតកម្មនេះប្រឆាំងលោកស្រី ប៉ាក យ៉ុនហេ អតីតប្រធានាធិបតីកូរ៉េខាងត្បូង និងលោក លី ប៊ីយ៉ុងហូ អតីតនាយកទីភ្នាក់ងារសម្ងាត់ជាតិក្រោមការដឹកនាំរបស់លោកស្រី ប៉ាក។
បទបញ្ជាឃាតកម្មនេះ បានកើតឡើងជិត២ខែ បន្ទាប់ពីកូរ៉េខាងជើងបានចោទប្រកាន់ទីភ្នាក់ងារសម្ងាត់កូរ៉េខាងជត្បូង អំពីការឃុបឃិតផ្សំគំនិតជាមួយទីភ្នាក់ងារសម្ងាត់អាមេរិក C.I.A. ដើម្បីធ្វើឃាតលោក គឹម ជុងអ៊ុន ដោយថ្នាំពុលជីវគីមី។
សេចក្តីថ្លែងការណ៍របស់ក្រសួងសន្តិសុខជាតិ ក្រសួងសន្តិសុខប្រជាជន និងតំណាងព្រះរាជអាជ្ញាសាធារណៈរបស់កូរ៉េខាងជើង បាននិយាយថា«យើងបានប្រកាសនៅក្នុងប្រទេស និងនៅបរទេសថាយើងនឹងកាត់ទោសប្រហារជីវិតលើជនក្បត់ជាតិ លោកស្រី ប៉ាក យ៉ុនហេ និងលោក លី ប៊ីយ៉ុងហូ។
គ្មានការឆ្លើយតបភ្លាមៗពីលោកស្រី ប៉ាក់ ដែលត្រូវបានចោទប្រកាន់ តាំងពីលោកស្រីត្រូវបានបង្ខំឲ្រចេញពីតំណែងអំពីបទពុករលួយនៅក្នុងខែមិនា ឬ ពីទីភ្នាក់ងារសម្ងាត់ជាតិ។ ប៉ុន្តែទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបានបដិសេធការព្យាយាមធ្វើឃាតលោក គឹម ជុងអ៊ុន។
កូរ៉េខាងជើង បាននិយាយថាលោកស្រី ប៉ាក បានគាំទ្រប្រតិបត្តិការជំនួយមេដឹកនាំកំពូលរបស់កូរ៉េខាងជើង តាំងពីចុងឆ្នាំ២០១៥។ កូរ៉េខាងជើង បាននិយាយថាផែនការបានជាប់ពាក់ព័ន្ធការធ្វើឃាតលោក គឹម ជុងអ៊ុន ដែលកូរ៉េខាងជើង បាននិយាយថាក្រុមភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូង បានរៀបផែនការបង្កើតឧបទ្ធវហេតុរថយន្ត ឬ រថភ្លើង ដែលបានដឹកលោក គឹម ជុងអ៊ុន។ ប៉ុន្តែផែនការនេះត្រូវបានបោះបង់ចោល បន្ទាប់ពីលោកស្រី ប៉ាក ត្រូវបានចោទប្រកាន់ក្នុងរឿងអាស្រូវពុករលួយ៕









Comments

Popular posts from this blog

លោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន (មានរូប)

កូរ៉េខាងជើងប្រហែលជាលេងមែនទែនហើយជាមួយនិងអាមេរិក (មានរូប)

អាមេរិក នឹងផ្លាស់ប្ដូរជម្រើសយោធាសម្រាប់កូរ៉េខាងជើង បើក្រុងយ្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ (សូមអាន)