កប់ក្តោង! ត្រាំ រៀបចំលក់យន្តហោះដ្រូនស៊ើបការណ៍ តម្លៃ២ពាន់លានដុល្លារ (មានរូប)
យោងតាមសារព័ត៌មានរុស្ស៊ី Sputnik បានចុះផ្សាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧ ការលក់យន្តហោះដ្រូនស៊ើបការណ៍ មានតម្លៃជាង២ពាន់លានដុល្លារ ពីអាមេរិក ទៅឲ្យប្រទេសឥណ្ឌានោះ ទទួលបានការយល់ព្រមពីសេតវិមានរបស់ លោក ដូណាល់ ត្រាំ ហើយ ក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះចាំបាច់ត្រូវតែទទួលបាន ការអនុញ្ញាតពីសភាមួយដំណាក់កាលទៀត ។
ក្នុងនោះដែរ លោក Linden Blue នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍សព្វាវុធ General Atomics Aeronautical Systems បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងត្រេកអរ និងពេញចិត្តយ៉ាងខ្លាំងចំពោះ រដ្ឋាភិបាលអាមេរិក បើកផ្លូវសម្រាប់កិច្ចព្រមព្រៀង ស្តីពីការលក់យន្តហោះដ្រូន MQ-9B Guardian ទៅឲ្យរដ្ឋាភិបាលឥណ្ឌា ។
គួររំលឹកផងដែរថា អនុប្រធានាធិបតីអាមេរិក លោក Mike Pence អាមេរិកក៏មានបំណងលក់ឧទ្ធម្ភាគចក្រចម្បាំង AH-64 Apache និងឧទ្ធម្ភាគចក្រដឹកជញ្ជូន C-17 ទៅឲ្យប្រទេសឥណ្ឌាផងដែរ។ ម៉្យាងទៀតអាមេរិក និងឥណ្ឌា ក៏គ្រោងចុះកិច្ចព្រមព្រៀងទិញលក់យន្តហោះចម្បាំងធុន F-16 Fighting Falcon និង F/A-18 Hornet នាពេលអនាគតខាងមុខថែមទៀត ស្របពេលដែលនាយករដ្ឋមន្រ្តីឥណ្ឌា កំពុងរៀបចំយន្តការ ដើម្បីបង្កើនសមត្ថភាពការពារជាតិរបស់ប្រទេស ៕

Comments
Post a Comment