អាមេរិក នឹងផ្លាស់ប្ដូរជម្រើសយោធាសម្រាប់កូរ៉េខាងជើង បើក្រុងយ្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ (សូមអាន)

អាមេរិក នឹងផ្លាស់ប្ដូរជម្រើសយោធាសម្រាប់កូរ៉េខាងជើង បើក្រុងយ្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ
យោងតាមសារព័ត៌មាន CNN បានចុះផ្សាយ​ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ជម្រើសយោធារបស់អាមេរិក សម្រាប់កូរ៉េខាងជើង ពេលថ្មីៗនេះបានផ្លាស់ប្ដូរ និងត្រៀមរួចជាស្រេច ដើម្បីដាក់ទៅកាន់ លោក ដូណាល់ ត្រាំ ប្រសិនបើក្រុងព្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអែរ ក្រោមដី ឫគ្រាប់មីស៊ីលផ្លោង ដែលបង្ហាញថា របបនេះកំពុងដំណើរការឆ្ពោះ ទៅរកការអភិវឌ្ឍអាវុធមានសមត្ថភាពវាយប្រហារដល់អាមេរិក ។
ការលើកឡើង របស់អ្នកប្រឹក្សាសន្ដិសុខជាតិ អាមេរិកលោក HR McMaster បានបញ្ជាក់ជាសាធារណថា ជម្រើសយោធាបានរៀបចំរួចរាល់ហើយ អ្វីដែលយើងត្រូវធ្វើនោះ គឺរៀបចំគ្រប់ជម្រើស ដោយសារតែលោកប្រធានាធិបតី បានបញ្ជាក់ច្បាស់ចំពោះពួកយើងថា លោកនឹងមិនទទួលយក មហាអំណាចនៅក្នុងប្រទេសកូរ៉េខាងជើង និងការគំរាមមួយថាអាចវាយប្រហារអាមេរិក ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាទៅកាន់កងកម្លាំងរបស់ខ្លួនឲ្យធ្វើការរៀបចំ ជម្រើសយោធាសម្រាប់ ប្រទេសផ្ដាច់ការកូរ៉េខាងជើង ដែលគ្នានរណា ឫប្រទេសណាមួយចង់បានជម្រើសនេះទេ ហើយលោកបានបន្ថែម នៅក្នុងដំណើរទស្សនកិច្ច ផ្លូវរដ្ឋរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន នឹងរួមបញ្ចូលទាំងកិច្ចពិភាក្សាការអនុម័តថ្មី ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ៕





Comments

Popular posts from this blog

លោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន (មានរូប)

កូរ៉េខាងជើងប្រហែលជាលេងមែនទែនហើយជាមួយនិងអាមេរិក (មានរូប)