អាមេរិក​ ឥណ្ឌា​ អាចនិងផ្ទុះសង្គ្រាមជាមួយចិន (មានរូប)

យោងតាមប្រភព The Times of Inadia បានឲ្យដឹងថា កាសែតរដ្ឋចិន Global Times បាននិយាយថាការប៉ុនប៉ងណាមួយរបស់ឥណ្ឌាធ្វើជាសម្ព័ន្ធមិត្តជាមួយអាមេរិកប្រឆាំងចិន នឹងមិនមែនជាផលប្រយោជន៍របស់ខ្លួនទេ ហើយអាចនាំទៅរកលទ្ធផលគ្រោះមហន្តរាយ នៅពេលលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េបត្រា មូឌី និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបពិភាក្សាគ្នា។
កាសែតរដ្ឋចិន Global Times បានបញ្ជាក់ថាទីក្រុងវ៉ាស៊ិនតោន និងទីក្រុងញូវដេលីចែករំលែកកង្វល់អំពីឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បង្កើនការគាបសង្កត់លើចិន អាមេរិកបានពឹងពាក់ទៅលើឥណ្ឌា។
កាសែតរដ្ឋចិន Global Times បានបន្ថែមថាដើម្បីបញ្ជាក់ថាឥណ្ឌាមិនមែនជាសម្ព័ន្ធមិត្តអាមេរិក ដូចជប៉ុន និងអូស្រាលីទេ។ ដើម្បីដើរតួនាទីជាប្រទេសសមរភូមិជួរមុខក្នុងយុទ្ធសាស្ត្រអាមេរិកប្រឆាំងចិន មិនស្របតាមផលប្រយោជន៍របស់ឥណ្ឌាទេ។ វាអាចនាំទៅរកលទ្ធផលមហន្តរាយ។
កាសែតរដ្ឋចិន Global Times បានបន្តថាបើឥណ្ឌាដើរចេញពីជំហរមិនចូលបក្សសម្ព័ន្ធ ហើយធ្វើជាការដាក់បញ្ចាំឲ្យអាមេរិកប្រឆាំងចិន ឥណ្ឌានឹងត្រូវបានចាប់យកយុទ្ធសាស្ត្រទ្វេគ្រោះ និងជម្លោះភូមិសាស្ត្រនយោបាយថ្មីមួយនឹងកើតមានឡើងនៅអាស៊ីខាងត្បូង។
ដោយការឃ្លាំមើលចិន និងជម្លោះនានានៅសមុទ្រចិនខាងត្បូង លោក មូឌី និងលោក ត្រាំ បន្ទាប់ពីជំនួបនៅសេតវិមាន បានអំពាវនាវឲ្យមានសេរីភាពនៃនាវាចរណ៍ និងការដោះស្រាយជម្លោះទឹកដី និងសមុទ្រដោយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។
កាសែតរដ្ឋចិន Global Times បាននិយាយថាឥណ្ឌាគួរចៀសវាងជាប់អន្ទាក់ភូមិសាស្ត្រនយោបាយ ទោះបី កង្វល់របស់ទីក្រុងញូវដេលីអំពីឥទ្ធិពលកើនឡើងយ៉ាងខ្លាំងរបស់ចិន រក្សាទំនាក់ទំនងស្ថេរភាពជាមួយចិន គឺជារឿងសំខាន់បំផុតសម្រាប់សន្តិសុខ និងការអភិវឌ្ឍរបស់ឥណ្ឌា៕







Comments

Popular posts from this blog

លោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន (មានរូប)

កូរ៉េខាងជើងប្រហែលជាលេងមែនទែនហើយជាមួយនិងអាមេរិក (មានរូប)

អាមេរិក នឹងផ្លាស់ប្ដូរជម្រើសយោធាសម្រាប់កូរ៉េខាងជើង បើក្រុងយ្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ (សូមអាន)