ពូទីនប្រកាសបន្តពង្រឹង កម្លាំងប្រដាប់អាវុធរបស់ខ្លួន ទោះស្ថិតនៅក្នុងស្ថានភាពយ៉ាងណាក៏ដោយ (សូមអាន)
ពូទីនប្រកាសបន្តពង្រឹង កម្លាំងប្រដាប់អាវុធរបស់ខ្លួន ទោះស្ថិតនៅក្នុងស្ថានភាពយ៉ាងណាក៏ដោយ
យោងតាមទីភ្នាក់ងារចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះថា កាលពីថ្ងៃពុធម្សិលមិញ លោកប្រធានាធិបតីរុស្សី ចេញមកប្រកាសថា ប្រទេសរបស់លោក នឹងនៅតែបន្តការពង្រឹងខ្លួនផ្នែកវិស័យយោធា ទាំងគុណភាពព្រមទាំងការធ្វើសមយុទ្ធយោធា បើទោះបីជាស្ថិតនៅក្នុងស្ថានភាពអន្តរជាតិបែបណាក្តី។ អ្វីដែលលោកប្រធានាធិបតីរូបនេះ បានបន្ថែមផងដែរថា ការកើនឡើងនូវវិបត្តិ និងជម្លោះក្នុងតំបន់សកម្មភាពភេវរកម្ម និងការគំរាមកំហែងនានា ដែលនឹងទាមទារឲ្យកងកម្លាំងយោធារបស់ខ្លួន ត្រូវតែមានសមត្ថភាពខ្លាំងក្លា ក្នុងការដោះស្រាយ និងបង្ការហេតុការណ៍អាក្រក់នាពេលខាងមុខ ។
គួរបញ្ជាក់ថា លោកពូទីន ក៏បានបន្តទៀតមានតែកម្លាំងយោធា និងការចល័តទ័ពបែបទំនើបទេ ដែលអាចធានាឲ្យមានស្ថេរភាព ក្នុងដែនដី និងអធិបតេយ្យភាពរបស់ខ្លួន និងក៏ដូចជាជួយការពារប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ចេញពីការគម្រាមកំហែងណាមួយ ៕

Comments
Post a Comment