Posts

Showing posts from September, 2017

ការបាញ់មីស៊ីលកូរ៉េខាងជើងធ្វើឲ្យក្រុមមេដឹកនាំពិភពលោកបែកបាក់គ្នា ខណៈរុស្ស៊ីដាក់ការស្តីបន្ទោសលើវោហារបង្កជម្លោះរបស់អាមេរិក (មានរូប)

Image
 យោងតាមប្រភព News.com.au បានឲ្យដឹងថាលោក គឹម ជុងអ៊ុន បានសន្យាសម្រេចឲ្យបានគោលបំណងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ទោះបីពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង បន្ទាប់ពីការបាញ់មីស៊ីលរំលងពីលើប្រទេសជប៉ុនកាលពីថ្ងៃទី១៥ ខែកញ្ញា ក៍ដោយ។ លោក គឹម ជុងអ៊ុន បាននិយាយថាប្រទេសរបស់លោកជិតបញ្ចប់ការផលិតកម្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយបានអំពាវនាវដល់ការខំប្រឹងប្រែងរបស់រដ្ឋគ្រប់ផែ្នកទាំងអស់ ដើម្បីធ្វើឲ្យបានសម្រេចគោលបំណងអាវុធនុយក្លេអ៊ែរ ហើយទទួលបានសមត្ថភាពវាយបកអាវុធនុយក្លេអ៊ែរបកប្រឆាំងអាមេរិក។ ការបាញើមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងបានធ្វើឲ្យមហាអំណាចពិភពលោកបែកបាក់គ្នា ដែលបានរួបរួមកម្លាំងគ្នានៅពីក្រោយការដាក់ទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិកាលពីប៉ុន្មានថ្ងៃមុននេះ ដោយរុស្ស៊ីបានវាយប្រហារអាមេរិកចំពោះការប្រើវោហារសាស្ត្របង្កស  ង្គ្រាមប្រឆាំងកូរ៉េខាងជើង។ អាមេរិកបានអំពាវនាវដល់ចិន និងរុស្ស៊ី ឲ្យចាត់វិធានការដោយផ្ទាល់ ដើម្បីគ្រប់គ្រងកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យូងយ៉ាងបានបាញ់មីស៊ីលរំលងពីលើប្រទេសជប៉ុនកាលពីថ្ងៃទី៣ ខែកញ្ញា។ ប៉ុន្តែចិនបានស្នើថាអាមេរិកកំពុងគេចចេញពីការទទួលខុសត្រូវរបស់ខ្លួន នៅពេលរុស្ស៊ីប...