ការបាញ់មីស៊ីលកូរ៉េខាងជើងធ្វើឲ្យក្រុមមេដឹកនាំពិភពលោកបែកបាក់គ្នា ខណៈរុស្ស៊ីដាក់ការស្តីបន្ទោសលើវោហារបង្កជម្លោះរបស់អាមេរិក (មានរូប)

 យោងតាមប្រភព News.com.au បានឲ្យដឹងថាលោក គឹម ជុងអ៊ុន បានសន្យាសម្រេចឲ្យបានគោលបំណងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ទោះបីពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង បន្ទាប់ពីការបាញ់មីស៊ីលរំលងពីលើប្រទេសជប៉ុនកាលពីថ្ងៃទី១៥ ខែកញ្ញា ក៍ដោយ។
លោក គឹម ជុងអ៊ុន បាននិយាយថាប្រទេសរបស់លោកជិតបញ្ចប់ការផលិតកម្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយបានអំពាវនាវដល់ការខំប្រឹងប្រែងរបស់រដ្ឋគ្រប់ផែ្នកទាំងអស់ ដើម្បីធ្វើឲ្យបានសម្រេចគោលបំណងអាវុធនុយក្លេអ៊ែរ ហើយទទួលបានសមត្ថភាពវាយបកអាវុធនុយក្លេអ៊ែរបកប្រឆាំងអាមេរិក។
ការបាញើមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងបានធ្វើឲ្យមហាអំណាចពិភពលោកបែកបាក់គ្នា ដែលបានរួបរួមកម្លាំងគ្នានៅពីក្រោយការដាក់ទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិកាលពីប៉ុន្មានថ្ងៃមុននេះ ដោយរុស្ស៊ីបានវាយប្រហារអាមេរិកចំពោះការប្រើវោហារសាស្ត្របង្កស  ង្គ្រាមប្រឆាំងកូរ៉េខាងជើង។
អាមេរិកបានអំពាវនាវដល់ចិន និងរុស្ស៊ី ឲ្យចាត់វិធានការដោយផ្ទាល់ ដើម្បីគ្រប់គ្រងកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យូងយ៉ាងបានបាញ់មីស៊ីលរំលងពីលើប្រទេសជប៉ុនកាលពីថ្ងៃទី៣ ខែកញ្ញា។
ប៉ុន្តែចិនបានស្នើថាអាមេរិកកំពុងគេចចេញពីការទទួលខុសត្រូវរបស់ខ្លួន នៅពេលរុស្ស៊ីបានថ្កោលទោសវោហារសាស្ត្របង្កសង្គ្រាមរបស់អាមេរិក។
ក្នុងការសម្ភាសជាមួយវិទ្យុរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយថា«យើងកំពុងបង្ហាញមិនត្រឹមតែការមិនអត់ឳនចំពោះការបាញ់មីស៊ីលខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការប្តេជ្ញាចិត្តរបស់យើងដោះស្រាយស្ថានការណ៍នៅឧបទ្វីបកូរ៉េ»។
លោកស្រី ម៉ារីយ៉ា បានបញ្ជាក់ថា«គួរឲ្យសោកស្តាយ វោហារសាស្ត្របង្កសង្គ្រាមគឺជាបញ្ហាតែមួយគត់ចេញមកពីទីក្រុងវ៉ាស៊ីងតុន»។
លោកស្រី ហួ ឈុនយ៉ីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានវាយបកអាមេរិក ដោយនិយាយថាប្រទេសរបស់លោកស្រីមិនមែនជា«ចំណុលប្រសព្វគ្នានៃជម្លោះទេ»។
លោកស្រី ឈុនយ៉ីង បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា«ភាគីពាក់ព័ន្ធទាំងអស់គួរទទួលយកការទទួលខុសត្រូវ។ ការប៉ុនប៉ងណាមួយលាងដៃដើរចេញពីបញ្ហា គឺជាការមិនទទួលខុសត្រូវ ហើយមិនចូលចិត្តដោះស្រាយបញ្ហា។»
លោកស្រី ឈុនយ៉ីង បានបន្ថែមថាការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងមិនមែនជាវិធីដោះស្រាយបញ្ហាទេ ហើយបានអំពាវនាវឲ្យមានដំណោះស្រាយសន្តិភាព តាមរយៈមធ្យោបាយការទូតផ្លូវការ៕






Comments

Popular posts from this blog

លោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន (មានរូប)

កូរ៉េខាងជើងប្រហែលជាលេងមែនទែនហើយជាមួយនិងអាមេរិក (មានរូប)

អាមេរិក នឹងផ្លាស់ប្ដូរជម្រើសយោធាសម្រាប់កូរ៉េខាងជើង បើក្រុងយ្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ (សូមអាន)