Posts

Showing posts from December, 2017

កោះតៃវ៉ាន់មានការពុះកញ្រោលយ៉ាងខ្លាំងបន្ទាប់ពីអាមេរិកបានគម្រាមឈ្លានពាន(មានរូប)

Image
យោងតាមប្រភព​ ​Daily Star បានអោយដឹងថា ភាពតានតឹងជម្លោះកោះតៃវ៉ាន់បានឈានដល់ចំណុចពុះកញ្រោលយ៉ាងខ្លាំងបន្ទាប់ពីអាមេរិកបានគម្រាមឈ្លានពានពេញទំហឹង។  ចិនចាត់ទុកតៃវ៉ាន់នៅតែជាខេត្តរបស់ទឹកដីចិនហើយកំពុងពិចារណាប្រើកម្លាំងយោធា នាំយកកោះតៃវ៉ាន់មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ។ លោក លី កេស៊ីន មន្ត្រីការទូត បាននិយាយថា«ថ្ងៃដែលនាវាចម្បាំងអាមេរិក មកដល់កៅសៀង គឺជាថ្ងៃដែលកងទ័ពចិនរបស់យើងបង្រួបបង្រួមដែនកោះតៃវ៉ាន់ដោយប្រើកម្លាំងយោធា»។ បើកងទ័ពជើងទឹកអាមេរិក ត្រូវបញ្ជូននាវាចម្បាំង មកកាន់តៃវ៉ាន់ វានឹងរំលោភច្បាប់ចិន ហើយអាចធ្វើឲ្យទីក្រុងប៉េកាំងកេណ្ឌកម្លាំងយោធារបស់ខ្លួន។ លោក លី បានបន្ថែមថាទោះបីជាចិនកំពុងស្វែងរកដំណោះស្រាយសន្តិភាព បើរឿងនេះមិនអាចទៅរួច បន្ទាប់មកចិននឹងប្រើកម្លាំងយោធា។ របាយការណ៍យោធារបស់សាជីវកម្ម RAND បានបញ្ជាក់ថាស្ថានការណ៍នៅតៃវ៉ាន់ កំពុងបង្កសង្គ្រាមរវាងមហាអំណាចអាមេរិក និងចិននៅថ្ងៃណាមួយ។ ទោះបីជាគ្រោះថ្នាក់កាន់តែកើនឡើងរវាងលោក ដូណល ត្រាំ និងលោក ស៊ី ជិនពីង ក្រុមអ្នកជម្រុកគំនិត មិនគិតថាសង្គ្រាមនឹងកើតឡោះងនៅក្នុងអនាគតដ៍ខ្លីនេះទេ៕