កោះតៃវ៉ាន់មានការពុះកញ្រោលយ៉ាងខ្លាំងបន្ទាប់ពីអាមេរិកបានគម្រាមឈ្លានពាន(មានរូប)


យោងតាមប្រភព​ ​Daily Star បានអោយដឹងថា ភាពតានតឹងជម្លោះកោះតៃវ៉ាន់បានឈានដល់ចំណុចពុះកញ្រោលយ៉ាងខ្លាំងបន្ទាប់ពីអាមេរិកបានគម្រាមឈ្លានពានពេញទំហឹង។ 

ចិនចាត់ទុកតៃវ៉ាន់នៅតែជាខេត្តរបស់ទឹកដីចិនហើយកំពុងពិចារណាប្រើកម្លាំងយោធា
នាំយកកោះតៃវ៉ាន់មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ។

លោក លី កេស៊ីន មន្ត្រីការទូត បាននិយាយថា«ថ្ងៃដែលនាវាចម្បាំងអាមេរិក មកដល់កៅសៀង គឺជាថ្ងៃដែលកងទ័ពចិនរបស់យើងបង្រួបបង្រួមដែនកោះតៃវ៉ាន់ដោយប្រើកម្លាំងយោធា»។

បើកងទ័ពជើងទឹកអាមេរិក ត្រូវបញ្ជូននាវាចម្បាំង មកកាន់តៃវ៉ាន់ វានឹងរំលោភច្បាប់ចិន ហើយអាចធ្វើឲ្យទីក្រុងប៉េកាំងកេណ្ឌកម្លាំងយោធារបស់ខ្លួន។

លោក លី បានបន្ថែមថាទោះបីជាចិនកំពុងស្វែងរកដំណោះស្រាយសន្តិភាព បើរឿងនេះមិនអាចទៅរួច បន្ទាប់មកចិននឹងប្រើកម្លាំងយោធា។
របាយការណ៍យោធារបស់សាជីវកម្ម RAND បានបញ្ជាក់ថាស្ថានការណ៍នៅតៃវ៉ាន់ កំពុងបង្កសង្គ្រាមរវាងមហាអំណាចអាមេរិក និងចិននៅថ្ងៃណាមួយ។

ទោះបីជាគ្រោះថ្នាក់កាន់តែកើនឡើងរវាងលោក ដូណល ត្រាំ និងលោក ស៊ី ជិនពីង ក្រុមអ្នកជម្រុកគំនិត មិនគិតថាសង្គ្រាមនឹងកើតឡោះងនៅក្នុងអនាគតដ៍ខ្លីនេះទេ៕






Comments

Popular posts from this blog

លោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន (មានរូប)

កូរ៉េខាងជើងប្រហែលជាលេងមែនទែនហើយជាមួយនិងអាមេរិក (មានរូប)

អាមេរិក នឹងផ្លាស់ប្ដូរជម្រើសយោធាសម្រាប់កូរ៉េខាងជើង បើក្រុងយ្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ (សូមអាន)