Posts

មិនគួអោយជឿរ ! លោកយាយអាយុ 101 ឆ្នាំ បង្កើតកូនទី 17 បានយោគជ័យ (មានរូប)

Image
អ៊ីតាលី៖ លោកយាយ Anatolia Vertadella អាយុ 101 ឆ្នាំជាកូនជនជាតិអ៊ីតាលីបានផ្តល់កំណើតដល់ទារកទម្ងន់ 9 ផោនក្រោយពីការវះកាត់អូវែដ៏ចម្រូងចម្រាសត្រូវបានរិះគន់យ៉ាងខ្លាំងដោយអ្នកជំនាញផ្នែកវេជ្ជសាស្រ្តដោយសារតែអាយុរបស់លោកយាយ។ ប្រតិបត្តិការវះកាត់ខុសច្បាប់និងចម្រូងចម្រាសត្រូវបានធ្វើឡើងនៅក្នុងគ្លីនិកឯកជនមួយនៅក្នុងប្រទេសទួរគីដែលច្បាប់អ៊ឺរ៉ុបស្តីអំពីការប្តូរក្រពេញអូវែមិនត្រូវបានអនុវត្តនោះទេ ហើយលោកយាយបានសារភាពគឺមិនចង់បង្ហាញឈ្មោះរបស់គ្លីនីកដែលជាកន្លែងដែលលោកយាយវះកាត់នោះទេ។ លោកយាយបាននិយាយថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យទាំងអស់ដែលបានសំរេចចិត្តបន្តការវះកាត់អោយខ្ញុំ”  «ខ្ញុំពិតជាមានអំណរគុណណាស់ដែលបានផ្តល់កំណើតដល់កូនទី 17 របស់ខ្ញុំនេះ។ នេះគឺជាពរជ័យពិតហើយជាសក្ខីភាពនៃអំណាចរបស់អ្នកបង្កើតផងដែរ» ។ ពោះព្រះសោះ ព្រោះខ្ញុំមិនអាចបង្កើតកូនតាំងពីអាយុ 48 ឆ្នាំ​ នៅពេលខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកក្រពេញអូវែ។ ខ្ញុំទទួលស្គាល់យូរឆ្នាំមកហើយ តែខ្ញុំជឿថាព្រះកំពុងដាក់ទណ្ឌកម្មខ្ញុំដោយសារតែមានកូនតែ 16 នាក់ប៉ុន្ដែដោយមានព្រះទ័យសប្បុរសដល់ព្រះទ្រង់បានឱ្យខ្ញុំមានកូនម្ដងទៀត» នេះបើតាមល...

កោះតៃវ៉ាន់មានការពុះកញ្រោលយ៉ាងខ្លាំងបន្ទាប់ពីអាមេរិកបានគម្រាមឈ្លានពាន(មានរូប)

Image
យោងតាមប្រភព​ ​Daily Star បានអោយដឹងថា ភាពតានតឹងជម្លោះកោះតៃវ៉ាន់បានឈានដល់ចំណុចពុះកញ្រោលយ៉ាងខ្លាំងបន្ទាប់ពីអាមេរិកបានគម្រាមឈ្លានពានពេញទំហឹង។  ចិនចាត់ទុកតៃវ៉ាន់នៅតែជាខេត្តរបស់ទឹកដីចិនហើយកំពុងពិចារណាប្រើកម្លាំងយោធា នាំយកកោះតៃវ៉ាន់មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ។ លោក លី កេស៊ីន មន្ត្រីការទូត បាននិយាយថា«ថ្ងៃដែលនាវាចម្បាំងអាមេរិក មកដល់កៅសៀង គឺជាថ្ងៃដែលកងទ័ពចិនរបស់យើងបង្រួបបង្រួមដែនកោះតៃវ៉ាន់ដោយប្រើកម្លាំងយោធា»។ បើកងទ័ពជើងទឹកអាមេរិក ត្រូវបញ្ជូននាវាចម្បាំង មកកាន់តៃវ៉ាន់ វានឹងរំលោភច្បាប់ចិន ហើយអាចធ្វើឲ្យទីក្រុងប៉េកាំងកេណ្ឌកម្លាំងយោធារបស់ខ្លួន។ លោក លី បានបន្ថែមថាទោះបីជាចិនកំពុងស្វែងរកដំណោះស្រាយសន្តិភាព បើរឿងនេះមិនអាចទៅរួច បន្ទាប់មកចិននឹងប្រើកម្លាំងយោធា។ របាយការណ៍យោធារបស់សាជីវកម្ម RAND បានបញ្ជាក់ថាស្ថានការណ៍នៅតៃវ៉ាន់ កំពុងបង្កសង្គ្រាមរវាងមហាអំណាចអាមេរិក និងចិននៅថ្ងៃណាមួយ។ ទោះបីជាគ្រោះថ្នាក់កាន់តែកើនឡើងរវាងលោក ដូណល ត្រាំ និងលោក ស៊ី ជិនពីង ក្រុមអ្នកជម្រុកគំនិត មិនគិតថាសង្គ្រាមនឹងកើតឡោះងនៅក្នុងអនាគតដ៍ខ្លីនេះទេ៕

ជនដៃដល់ឈ្មោះ ជ័យ រិន គឺជាអតីតប្ដីរបស់ សាន ស្រីឡៃ បានបាញ់សម្លាប់អតីតប្រពន្ធខ្លួនឯង​ ហើយក៏ជាអតីតបេក្ខភាព The Voice Cambodia(មានរូប)

Image
(ភ្នំពេញ)៖  អំពើឃាតកម្ម​បាញ់សម្លាប់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សាន ស្រីឡៃ បណ្ដាលឲ្យស្លាប់មួយរំពេច នៅក្នុង​មន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ជនដៃដល់ត្រូវបានសមត្ថកិច្ចអះអាងថា ជាអតីតប្ដីរបស់ស្ដ្រីរងគ្រោះ ហើយបច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន។ មន្ដ្រីនគរបាលជាន់ខ្ពស់នៅកន្លែងកើតហេតុ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា ជនដៃដល់ដែលបាញ់សម្លាប់ សាន ស្រីឡៃ រួចបាញ់សម្លាប់ខ្លួនឯងបណ្ដាលឲ្យ ដេកស្លាប់ក្បែរស្ដ្រីរងគ្រោះនោះ មានឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ ហើយបច្ចុប្បន្នជាមន្ដ្រីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច។ ការបញ្ជាក់ថា ពីអត្តសញ្ញាណរបស់ជនដៃដល់រូបនេះ ដោយសារតែនៅកន្លែងកើតហេតុ និងរកឃើញនៅលើខ្លួនជនដៃដល់នោះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានប័ណ្ណសម្គាល់មន្ដ្រីរាជការ និងមានប័ណ្ណបើកបរ ព្រមទាំងលុយ និងសម្ភារៈមួយចំនួនទៀត។ ជាមួយគ្នានេះ សមត្ថកិច្ចបានប្រទះឃើញកាំភ្លើងខ្លីម៉ាករ៉ូឡូ ដែលជនដៃដល់ប្រើប្រាស់បាញ់លើស្ដ្រីរងគ្រោះ និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ អស់ចំនួន៤គ្រាប់។ តាមការបញ្ជាក់ពីសេចក្ដីរាយការណ៍មួយចំន...

អាមេរិកនៅតំបន់ប៉ាស៊ីហ្វីក នឹងបញ្ចេញឲ្យអស់នូវគ្រាប់បែក និងមីស៊ីលយ៉ាងច្រើនក្នុងរយៈពេលមួយសប្តាហ៍ដើម្បីធ្វើសង្គ្រាមជាមួយ និងកូរ៉េខាងជើង (មានរូប)

Image
យោងតាមប្រភព Newsweek បានឲ្យដឹងថាកងទ័ពអាមេរិកកំពុងពិចារណាផែនការសម្រាប់ធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង ក្រុមមន្ត្រីក្រសួងការពារជាតិ និងក្រុមអ្នកមើលខុសត្រូវសភាអាមេរិក កំពុងជួបប្រទះសមរភូមិប្រយុទ្ធពិតប្រាកដ។ បើសង្គ្រាមបានផ្ទុះឡើងរវាងអាមេរិក និងកូរ៉េខាងជើង ក្រុមមេបញ្ជាការយោធាអាមេរិកនៅតំបន់ប៉ាស៊ីហ្វីក នឹងបញ្ចេញឲ្យអស់នូវគ្រាប់បែក និងមីស៊ីលយ៉ាងច្រើនក្នុងរយៈពេលមួយសប្តាហ៍។ ប្រភពទាំងនេះ ដែលសុំមិនឲ្យបញ្ចេញឈ្មោះ បាននិយាយថាយន្តហោះចម្បាំងអាមេរិកនឹងទម្លាក់គ្រាប់បែកលើគោលដៅនានារបស់កូរ៉េខាងជើង ដើម្បីធានាសង្គ្រាមបង្ហូរឈាមយូររវាងភាគីទាំងពីរ។ អ្នកយន្តហោះត្រូវទម្លាក់គ្រាប់បែកលើទីតាំងមីស៊ីលបាញ់ពីដីទៅអាកាស ដោយបើកក្នុងរយៈកម្ពស់ទាប ហើយក្រុមអ្នកបើកយន្តហោះអាមេរិកមិនទាន់មានបទពិសោធន៍ច្រើនគេចចេញពីមីស៊ីលប្រឆាំងយន្តហោះ ដែលអាចបាញ់ទម្លាក់យន្តហោះបាន។ លោក ដាញ៉ែល ដាវីស អ្នកវិភាគយោធា បាននិយាយថាក្នុងសេណារីយោបែបនេះ កូរ៉េខាងជើងអាចធ្វើការបាញ់មីស៊ីល និងកាំភ្លើងធំដាក់ទីក្រុងសេអ៊ូល ដែលមានប្រជាពលរដ្ឋ២៥លាននាក់។ យោងតាមការប៉ាន់ស្មាន សង្គ្រាមនេះអាចសម្លាប់មនុស្ស១លាននាក់ ដោយប្រើអាវុធនុយក្លេអ៊ែរ។ ក្រុមអ្នករៀបចំផែនការរបស់ក្រសួងការពារជាតិ...

វីវរហើយចិន...! កូរ៉េខាងជើងកំពុងរៀបចំបាញ់មីស៊ីលចំនួន៣០គ្រាប់ដាក់ចិននៅសប្តាហ៍ក្រោយ (មានរូប)

Image
 យោងតាមប្រភព  Daily Star បានឲ្យដឹងថា តំបន់ណាំប៉ូ ត្រូវបានគេជឿថាជាកន្លែងបាញ់រ៉ូកែត រួមមានមូលដ្ឋានកងនាវា ដែលមីស៊ីលបាញ់ចេញពីនាវាមុជទឹក ត្រូវបានដាក់ចូលទៅក្នុងនាវាមុជទឹករបស់លោក គឹម ជុងអ៊ុន។ ក្រុមអ្នកជំនាញសន្តិសុខ ជឿថាកូរ៉េខាងជើងកំពុងត្រៀមបង្ហាញកម្លាំងសាច់ដុំយោធាដ៍ធំមួយនៅថ្ងៃពុធក្រោយ។ បក្សកុម្មុយនីស្តចិនកំពុងធ្វើមហាសន្និបាតបក្សលើកទី១៩របស់ខ្លួននៅថ្ងៃទី១៨ ខែ តុលា។ លោក គឹម ជុងអ៊ុន ត្រូវបានគេគិតថាខឹងចិន បន្ទាប់ពីចិនបានទាក់ទងជាមួយលោក ដូណល ត្រាំ ដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។ លោក គឹម ជុងអ៊ុន ត្រូវបានគេជឿថាចង់រំលឹកលោក ស៊ី ជិនពីង ថាលោកនឹងមិនត្រូវបានគេធ្វើឲ្យភ័យខ្លាចទេ។  តំបន់ណាំប៉ូនៅឆ្ងាយពីជប៉ុន និងកោះហ្គាំរបស់អាមេរិក ប៉ុន្តែមីស៊ីលកូរ៉េខាងជបានបាញ់ចេញពីតំបន់ណាំប៉ូ អាចទៅដល់គោលដៅសំខាន់ៗក្នុងប្រទេសចិន។ មីស៊ីល Scud គឺជារ៉ូកែតរយៈចម្ងាយជិតរវាងពី១១០ ទៅ ៤៣០ម៉ាយ។ ទីក្រុងសេអ៊ូលស្ថិតនៅចម្ងាយតែ១២១ម៉ាយ ពីតំបន់ណាំប៉ូ។ តំបន់ណាំប៉ូមានចម្ងាយប្រមាណ២០០ម៉ាយ ពីទីក្រុងដាលៀនរបស់ប្រទេសចិន និង៣២៨ម៉ាយ ពីក្វីងដៅ៕