អាមេរិកនៅតំបន់ប៉ាស៊ីហ្វីក នឹងបញ្ចេញឲ្យអស់នូវគ្រាប់បែក និងមីស៊ីលយ៉ាងច្រើនក្នុងរយៈពេលមួយសប្តាហ៍ដើម្បីធ្វើសង្គ្រាមជាមួយ និងកូរ៉េខាងជើង (មានរូប)

យោងតាមប្រភព Newsweek បានឲ្យដឹងថាកងទ័ពអាមេរិកកំពុងពិចារណាផែនការសម្រាប់ធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង ក្រុមមន្ត្រីក្រសួងការពារជាតិ និងក្រុមអ្នកមើលខុសត្រូវសភាអាមេរិក កំពុងជួបប្រទះសមរភូមិប្រយុទ្ធពិតប្រាកដ។ បើសង្គ្រាមបានផ្ទុះឡើងរវាងអាមេរិក និងកូរ៉េខាងជើង ក្រុមមេបញ្ជាការយោធាអាមេរិកនៅតំបន់ប៉ាស៊ីហ្វីក នឹងបញ្ចេញឲ្យអស់នូវគ្រាប់បែក និងមីស៊ីលយ៉ាងច្រើនក្នុងរយៈពេលមួយសប្តាហ៍។
ប្រភពទាំងនេះ ដែលសុំមិនឲ្យបញ្ចេញឈ្មោះ បាននិយាយថាយន្តហោះចម្បាំងអាមេរិកនឹងទម្លាក់គ្រាប់បែកលើគោលដៅនានារបស់កូរ៉េខាងជើង ដើម្បីធានាសង្គ្រាមបង្ហូរឈាមយូររវាងភាគីទាំងពីរ។ អ្នកយន្តហោះត្រូវទម្លាក់គ្រាប់បែកលើទីតាំងមីស៊ីលបាញ់ពីដីទៅអាកាស ដោយបើកក្នុងរយៈកម្ពស់ទាប ហើយក្រុមអ្នកបើកយន្តហោះអាមេរិកមិនទាន់មានបទពិសោធន៍ច្រើនគេចចេញពីមីស៊ីលប្រឆាំងយន្តហោះ ដែលអាចបាញ់ទម្លាក់យន្តហោះបាន។
លោក ដាញ៉ែល ដាវីស អ្នកវិភាគយោធា បាននិយាយថាក្នុងសេណារីយោបែបនេះ កូរ៉េខាងជើងអាចធ្វើការបាញ់មីស៊ីល និងកាំភ្លើងធំដាក់ទីក្រុងសេអ៊ូល ដែលមានប្រជាពលរដ្ឋ២៥លាននាក់។ យោងតាមការប៉ាន់ស្មាន សង្គ្រាមនេះអាចសម្លាប់មនុស្ស១លាននាក់ ដោយប្រើអាវុធនុយក្លេអ៊ែរ។
ក្រុមអ្នករៀបចំផែនការរបស់ក្រសួងការពារជាតិអាមេរិក ត្រូវតស៊ូពុះពារជាមួយសេណារីយោនេះ នៅពេលលោកប្រធានាធិបតី ដូណល ត្រាំ បន្តគម្រាមកំហែង និងជេរប្រមាថជាមួយលោក គឹម ជុងអ៊ុន អំពីកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីល។ ក្រុមន្ត្រីអាមេរិកភ័យខ្លាចថាជម្លោះនេះអាចនាំទៅរកសង្គ្រាមមិនអាចចៀសរួច ដោយលោកត្រាំ បាននិយាយថាការចរចាជាមួយកូរ៉េខាងជើងខ្ចះខ្ចាយពេលវេលា៕










Comments

Popular posts from this blog

លោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន (មានរូប)

កូរ៉េខាងជើងប្រហែលជាលេងមែនទែនហើយជាមួយនិងអាមេរិក (មានរូប)

អាមេរិក នឹងផ្លាស់ប្ដូរជម្រើសយោធាសម្រាប់កូរ៉េខាងជើង បើក្រុងយ្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ (សូមអាន)