ផែនការចិន បើកូរ៉េខាងជើងវាប្រហារអាវុធនុយក្លេអ៊ែរដល់អាមេរិក (មានរូប)
យោងតាមប្រភព NZ Herald បានឲ្យដឹងថា ក្រុមអ្នវិភាគ និយាយថាដើម្បីធ្វើឲ្យូរួចផុតទុក្ខភ័យនៃឧបករណ៍បាញ់មីស៊ីល ហើយទីតាំងអាវុធនុយក្លេអ៊ែរ អាវុធគីមី និងអាវុធជីវសាស្ត្រទំនងជាអាទិភាពដ៍សំខាន់សម្រាប់ចិនក្នុងព្រឹត្តិការណ៍នៃវិបត្តិដ៍ធំពាក់ព័ន្ធដល់ប្រទេសកុម្មយនីស្តចិន ហេតុដូច្នេះ ទីក្រុងប៉េកាំងកំពុងរក្សាភាពស្ងាត់ឈឹងអំពីផែនការណាមួយរហូតមកដល់ពេលនេះ។
លោក ដៀន ឆេង អ្នកជំនាញសន្តិសុខនៅអង្គការមូលនិធិមរតកជម្រុកគំនិតក្នុងទីក្រុងវ៉ាស៊ីងតុន បាននិយាយថាទោះបីជាភាពស្ងាត់ស្ងៀមជាផ្លូវការរបស់ចិន កងទ័ពចិនទំនងជាមានការរៀបចំខ្លួនដ៍ធំមួយសម្រាប់ផែនការអនិមិត្តភាពពាក់ព័ន្ធជម្រើសយោធានានា។
លោក ឆេង បានបន្តថាកងទ័ព និងប៉ូលីសចិន ក៍អាចត្រូវបានដាក់ពង្រាយដោះស្រាយជនភៀសខ្លួន និងកោលាហល (ការរំជើបរំជួយ) ស៊ីវិល។
នៅពេលភាពតានតឹងរវាងអាមេរិក និងកូរ៉េខាងជើង កំពុងឡើងកម្ដៅយ៉ាងខ្លាំង ហើយទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងព្យូងយ៉ាងស្ថិតនៅក្នុងចំណុចទាបជាប្រវត្តិសាស្ត្រ សំណួរជាច្រើនត្រូវបានលើកឡើងអំពីរបៀបចិនអាចឆ្លើយតបក្នុងព្រឹត្តិការណ៍ដួលរលំរបបរបស់លោក គឹម ជុងអ៊ុន។
កន្លែងកើតហេតុតាមព្រំដែនចិនកូរ៉េខាងជើងនៅក្នុងភ្នំព្រៃក្រាស់នៃតំបន់អាស៊ីខាងជើងឈៀងខាងកើត ផ្តល់ភស្តុតាងមួយចំនួន។
ចិនបានដាក់ពង្រាយកងទ័ព និងរថក្រោះនៅតាមបណ្តោយទន្លេទូមែន ដែលច្រកអាចសម្រួលការចល័តរថក្រោះ និងកងទ័ពបានលឿន។
ប៉ុស្រិ៍យាម របងលួសបន្លា និងកន្លែងត្រួតពិនិត្យជាច្រើនបានធ្វើឡើងដោយកងទ័ពប៉ារ៉ាប្រដាប់អាវុធនៅតាមបណ្តោយព្រំដែន។ សញ្ញានៃកង្វល់អំពីលទ្ធភាពអំពើក្រុមអ្នកឆ្លងកាត់ព្រំដែនដោយហិង្សា ឬ ការគម្រាមកំហែងសន្តិសុខកាន់តែធ្ងន់ធ្ងរ។
ក្រុមអ្នកជំនាញ និយាយថាការស្ទាក់ស្ទើររបស់ចិនពិភាក្សាផែនការនានារបស់ខ្លួន ទំនងជាជម្រើសយុទ្ធសាស្ត្ររបស់កងទ័ពចិនសម្ងាត់បំផុត ប៉ុន្តែប្រាកដជាបង្កឲ្យមានផលវិបាកដោយអចេតនា គឺជាវិបត្តិដ៍ធំកើតឡើង៕






Comments
Post a Comment