នាវាចម្បាំងអាមេរិកទៅដល់ឧបទ្វីបកូរ៉េ ត្រៀមធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង (មានរូប)
យោងតាមប្រភព RT បានឲ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Ronald Reagan អមការពារដោយនាវាដើរដោយថាមពលមីស៊ីល និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ បានមកដល់ឧបទ្វីបកូរ៉េ ដើម្បីរៀបចំខ្លួនសម្រាប់ធ្វើដ៍ធំជាមួយកូរ៉េខាងជើង នៅពេលទីក្រុងព្យូងយ៉ាងត្រៀមបាញ់សាកល្បងមីស៊ីលថ្មី។
នាវាចម្បាំង USS Ronald Reagan ដោយផ្ទុកយន្តហោះចម្បាំងប្រមាណ៨០គ្រឿង បានស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង លើផ្លូវធ្វើដំណើរឆ្ពោះមកកាន់ច្រាំងសមុទ្ររបស់ប្រទេសកូរ៉េខាងត្បូង។
ទីភ្នាក់ងារសារព័ត៌មានយន់ហាប់ បានរាយការណ៍ថាសម្ព័ន្ធមិត្តអាមេរិក និងកូរ៉េខាងត្បូងនឹងធ្វើសមយុទ្ធរួម ដើម្បីធ្វើឲ្យដឹង តាមដាន និងស្ទាក់ចាប់មីស៊ីល ដោយបន្ថែមដល់ការហ្វឹកហាត់ធ្វើសង្គ្រាមប្រឆាំងនាវាមុជទឹក។មន្ត្រីយោធា បាននិយាយថាសមយុទ្ធយោធានេះទំនងជានឹងធ្វើឡើងនៅផ្តុំថ្ងៃទី២០ ខែតុលា។
លោកឧត្តមនាវីឯក ម៉ាក ដែលតុន មេបញ្ជាការក្រុមនាវាប្រយុទ្ធរបស់នាវា USS Ronald Reagan បាននិយាយថាសមយុទ្ធនេះត្រូវរៀបចំយោធាអាមេរិក ដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន ព្រមទាំងរក្សាស្ថេរភាពនៅក្នុងតំបន់។
លោក ដែលតុន បានបន្ថែមថាអាមេរិកដឹងច្បាស់ណាស់អំពីអានុភាពជម្រើសទាំងអស់ ដើម្បីនាំកូរ៉េខាងជើងផ្លាស់ប្តូរទិសដៅរបស់ខ្លួន។
នៅពេលជាមួយគ្នានេះ ក្រុមសមាជិកសភារុស្ស៊ី ដែលបានទស្សនកិច្ចកូរ៉េខាងជើងនៅសប្តាហ៍នេះ បាននិយាយថាទីក្រុងព្យូងយ៉ាងបានប្រាប់ក្រុមសមាជិកសភារុស្ស៊ីថាកូរ៉េខាងជើងកំពុងរៀបចំផែនការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយថ្មីមួយ។
លោក អាតុន មូរ៉ូហ្ស៊ូវ សមាជិកសភារុ.ស្ស៊ី បាននិយាយថាមីស៊ីលកូរ៉េខាងជើងអាចវាយប្រហារសមុទ្រខាងលិចរបស់អាមេរិកបាន តាមការគិតគណិតវិទ្យា៕






Comments
Post a Comment