វីវរហើយចិន...! កូរ៉េខាងជើងកំពុងរៀបចំបាញ់មីស៊ីលចំនួន៣០គ្រាប់ដាក់ចិននៅសប្តាហ៍ក្រោយ (មានរូប)
យោងតាមប្រភព Daily Star បានឲ្យដឹងថា តំបន់ណាំប៉ូ ត្រូវបានគេជឿថាជាកន្លែងបាញ់រ៉ូកែត រួមមានមូលដ្ឋានកងនាវា ដែលមីស៊ីលបាញ់ចេញពីនាវាមុជទឹក ត្រូវបានដាក់ចូលទៅក្នុងនាវាមុជទឹករបស់លោក គឹម ជុងអ៊ុន។
ក្រុមអ្នកជំនាញសន្តិសុខ ជឿថាកូរ៉េខាងជើងកំពុងត្រៀមបង្ហាញកម្លាំងសាច់ដុំយោធាដ៍ធំមួយនៅថ្ងៃពុធក្រោយ។ បក្សកុម្មុយនីស្តចិនកំពុងធ្វើមហាសន្និបាតបក្សលើកទី១៩របស់ខ្លួននៅថ្ងៃទី១៨ ខែ តុលា។
លោក គឹម ជុងអ៊ុន ត្រូវបានគេគិតថាខឹងចិន បន្ទាប់ពីចិនបានទាក់ទងជាមួយលោក ដូណល ត្រាំ ដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។ លោក គឹម ជុងអ៊ុន ត្រូវបានគេជឿថាចង់រំលឹកលោក ស៊ី ជិនពីង ថាលោកនឹងមិនត្រូវបានគេធ្វើឲ្យភ័យខ្លាចទេ។ តំបន់ណាំប៉ូនៅឆ្ងាយពីជប៉ុន និងកោះហ្គាំរបស់អាមេរិក ប៉ុន្តែមីស៊ីលកូរ៉េខាងជបានបាញ់ចេញពីតំបន់ណាំប៉ូ អាចទៅដល់គោលដៅសំខាន់ៗក្នុងប្រទេសចិន។
មីស៊ីល Scud គឺជារ៉ូកែតរយៈចម្ងាយជិតរវាងពី១១០ ទៅ ៤៣០ម៉ាយ។ ទីក្រុងសេអ៊ូលស្ថិតនៅចម្ងាយតែ១២១ម៉ាយ ពីតំបន់ណាំប៉ូ។ តំបន់ណាំប៉ូមានចម្ងាយប្រមាណ២០០ម៉ាយ ពីទីក្រុងដាលៀនរបស់ប្រទេសចិន និង៣២៨ម៉ាយ ពីក្វីងដៅ៕








Comments
Post a Comment