Posts

Showing posts from 2017

កោះតៃវ៉ាន់មានការពុះកញ្រោលយ៉ាងខ្លាំងបន្ទាប់ពីអាមេរិកបានគម្រាមឈ្លានពាន(មានរូប)

Image
យោងតាមប្រភព​ ​Daily Star បានអោយដឹងថា ភាពតានតឹងជម្លោះកោះតៃវ៉ាន់បានឈានដល់ចំណុចពុះកញ្រោលយ៉ាងខ្លាំងបន្ទាប់ពីអាមេរិកបានគម្រាមឈ្លានពានពេញទំហឹង។  ចិនចាត់ទុកតៃវ៉ាន់នៅតែជាខេត្តរបស់ទឹកដីចិនហើយកំពុងពិចារណាប្រើកម្លាំងយោធា នាំយកកោះតៃវ៉ាន់មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ។ លោក លី កេស៊ីន មន្ត្រីការទូត បាននិយាយថា«ថ្ងៃដែលនាវាចម្បាំងអាមេរិក មកដល់កៅសៀង គឺជាថ្ងៃដែលកងទ័ពចិនរបស់យើងបង្រួបបង្រួមដែនកោះតៃវ៉ាន់ដោយប្រើកម្លាំងយោធា»។ បើកងទ័ពជើងទឹកអាមេរិក ត្រូវបញ្ជូននាវាចម្បាំង មកកាន់តៃវ៉ាន់ វានឹងរំលោភច្បាប់ចិន ហើយអាចធ្វើឲ្យទីក្រុងប៉េកាំងកេណ្ឌកម្លាំងយោធារបស់ខ្លួន។ លោក លី បានបន្ថែមថាទោះបីជាចិនកំពុងស្វែងរកដំណោះស្រាយសន្តិភាព បើរឿងនេះមិនអាចទៅរួច បន្ទាប់មកចិននឹងប្រើកម្លាំងយោធា។ របាយការណ៍យោធារបស់សាជីវកម្ម RAND បានបញ្ជាក់ថាស្ថានការណ៍នៅតៃវ៉ាន់ កំពុងបង្កសង្គ្រាមរវាងមហាអំណាចអាមេរិក និងចិននៅថ្ងៃណាមួយ។ ទោះបីជាគ្រោះថ្នាក់កាន់តែកើនឡើងរវាងលោក ដូណល ត្រាំ និងលោក ស៊ី ជិនពីង ក្រុមអ្នកជម្រុកគំនិត មិនគិតថាសង្គ្រាមនឹងកើតឡោះងនៅក្នុងអនាគតដ៍ខ្លីនេះទេ៕

ជនដៃដល់ឈ្មោះ ជ័យ រិន គឺជាអតីតប្ដីរបស់ សាន ស្រីឡៃ បានបាញ់សម្លាប់អតីតប្រពន្ធខ្លួនឯង​ ហើយក៏ជាអតីតបេក្ខភាព The Voice Cambodia(មានរូប)

Image
(ភ្នំពេញ)៖  អំពើឃាតកម្ម​បាញ់សម្លាប់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សាន ស្រីឡៃ បណ្ដាលឲ្យស្លាប់មួយរំពេច នៅក្នុង​មន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ជនដៃដល់ត្រូវបានសមត្ថកិច្ចអះអាងថា ជាអតីតប្ដីរបស់ស្ដ្រីរងគ្រោះ ហើយបច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន។ មន្ដ្រីនគរបាលជាន់ខ្ពស់នៅកន្លែងកើតហេតុ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា ជនដៃដល់ដែលបាញ់សម្លាប់ សាន ស្រីឡៃ រួចបាញ់សម្លាប់ខ្លួនឯងបណ្ដាលឲ្យ ដេកស្លាប់ក្បែរស្ដ្រីរងគ្រោះនោះ មានឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ ហើយបច្ចុប្បន្នជាមន្ដ្រីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច។ ការបញ្ជាក់ថា ពីអត្តសញ្ញាណរបស់ជនដៃដល់រូបនេះ ដោយសារតែនៅកន្លែងកើតហេតុ និងរកឃើញនៅលើខ្លួនជនដៃដល់នោះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានប័ណ្ណសម្គាល់មន្ដ្រីរាជការ និងមានប័ណ្ណបើកបរ ព្រមទាំងលុយ និងសម្ភារៈមួយចំនួនទៀត។ ជាមួយគ្នានេះ សមត្ថកិច្ចបានប្រទះឃើញកាំភ្លើងខ្លីម៉ាករ៉ូឡូ ដែលជនដៃដល់ប្រើប្រាស់បាញ់លើស្ដ្រីរងគ្រោះ និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ អស់ចំនួន៤គ្រាប់។ តាមការបញ្ជាក់ពីសេចក្ដីរាយការណ៍មួយចំន...

អាមេរិកនៅតំបន់ប៉ាស៊ីហ្វីក នឹងបញ្ចេញឲ្យអស់នូវគ្រាប់បែក និងមីស៊ីលយ៉ាងច្រើនក្នុងរយៈពេលមួយសប្តាហ៍ដើម្បីធ្វើសង្គ្រាមជាមួយ និងកូរ៉េខាងជើង (មានរូប)

Image
យោងតាមប្រភព Newsweek បានឲ្យដឹងថាកងទ័ពអាមេរិកកំពុងពិចារណាផែនការសម្រាប់ធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង ក្រុមមន្ត្រីក្រសួងការពារជាតិ និងក្រុមអ្នកមើលខុសត្រូវសភាអាមេរិក កំពុងជួបប្រទះសមរភូមិប្រយុទ្ធពិតប្រាកដ។ បើសង្គ្រាមបានផ្ទុះឡើងរវាងអាមេរិក និងកូរ៉េខាងជើង ក្រុមមេបញ្ជាការយោធាអាមេរិកនៅតំបន់ប៉ាស៊ីហ្វីក នឹងបញ្ចេញឲ្យអស់នូវគ្រាប់បែក និងមីស៊ីលយ៉ាងច្រើនក្នុងរយៈពេលមួយសប្តាហ៍។ ប្រភពទាំងនេះ ដែលសុំមិនឲ្យបញ្ចេញឈ្មោះ បាននិយាយថាយន្តហោះចម្បាំងអាមេរិកនឹងទម្លាក់គ្រាប់បែកលើគោលដៅនានារបស់កូរ៉េខាងជើង ដើម្បីធានាសង្គ្រាមបង្ហូរឈាមយូររវាងភាគីទាំងពីរ។ អ្នកយន្តហោះត្រូវទម្លាក់គ្រាប់បែកលើទីតាំងមីស៊ីលបាញ់ពីដីទៅអាកាស ដោយបើកក្នុងរយៈកម្ពស់ទាប ហើយក្រុមអ្នកបើកយន្តហោះអាមេរិកមិនទាន់មានបទពិសោធន៍ច្រើនគេចចេញពីមីស៊ីលប្រឆាំងយន្តហោះ ដែលអាចបាញ់ទម្លាក់យន្តហោះបាន។ លោក ដាញ៉ែល ដាវីស អ្នកវិភាគយោធា បាននិយាយថាក្នុងសេណារីយោបែបនេះ កូរ៉េខាងជើងអាចធ្វើការបាញ់មីស៊ីល និងកាំភ្លើងធំដាក់ទីក្រុងសេអ៊ូល ដែលមានប្រជាពលរដ្ឋ២៥លាននាក់។ យោងតាមការប៉ាន់ស្មាន សង្គ្រាមនេះអាចសម្លាប់មនុស្ស១លាននាក់ ដោយប្រើអាវុធនុយក្លេអ៊ែរ។ ក្រុមអ្នករៀបចំផែនការរបស់ក្រសួងការពារជាតិ...

វីវរហើយចិន...! កូរ៉េខាងជើងកំពុងរៀបចំបាញ់មីស៊ីលចំនួន៣០គ្រាប់ដាក់ចិននៅសប្តាហ៍ក្រោយ (មានរូប)

Image
 យោងតាមប្រភព  Daily Star បានឲ្យដឹងថា តំបន់ណាំប៉ូ ត្រូវបានគេជឿថាជាកន្លែងបាញ់រ៉ូកែត រួមមានមូលដ្ឋានកងនាវា ដែលមីស៊ីលបាញ់ចេញពីនាវាមុជទឹក ត្រូវបានដាក់ចូលទៅក្នុងនាវាមុជទឹករបស់លោក គឹម ជុងអ៊ុន។ ក្រុមអ្នកជំនាញសន្តិសុខ ជឿថាកូរ៉េខាងជើងកំពុងត្រៀមបង្ហាញកម្លាំងសាច់ដុំយោធាដ៍ធំមួយនៅថ្ងៃពុធក្រោយ។ បក្សកុម្មុយនីស្តចិនកំពុងធ្វើមហាសន្និបាតបក្សលើកទី១៩របស់ខ្លួននៅថ្ងៃទី១៨ ខែ តុលា។ លោក គឹម ជុងអ៊ុន ត្រូវបានគេគិតថាខឹងចិន បន្ទាប់ពីចិនបានទាក់ទងជាមួយលោក ដូណល ត្រាំ ដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។ លោក គឹម ជុងអ៊ុន ត្រូវបានគេជឿថាចង់រំលឹកលោក ស៊ី ជិនពីង ថាលោកនឹងមិនត្រូវបានគេធ្វើឲ្យភ័យខ្លាចទេ។  តំបន់ណាំប៉ូនៅឆ្ងាយពីជប៉ុន និងកោះហ្គាំរបស់អាមេរិក ប៉ុន្តែមីស៊ីលកូរ៉េខាងជបានបាញ់ចេញពីតំបន់ណាំប៉ូ អាចទៅដល់គោលដៅសំខាន់ៗក្នុងប្រទេសចិន។ មីស៊ីល Scud គឺជារ៉ូកែតរយៈចម្ងាយជិតរវាងពី១១០ ទៅ ៤៣០ម៉ាយ។ ទីក្រុងសេអ៊ូលស្ថិតនៅចម្ងាយតែ១២១ម៉ាយ ពីតំបន់ណាំប៉ូ។ តំបន់ណាំប៉ូមានចម្ងាយប្រមាណ២០០ម៉ាយ ពីទីក្រុងដាលៀនរបស់ប្រទេសចិន និង៣២៨ម៉ាយ ពីក្វីងដៅ៕

នាវាចម្បាំងអាមេរិកទៅដល់ឧបទ្វីបកូរ៉េ ត្រៀមធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង (មានរូប)

Image
យោងតាមប្រភព RT បានឲ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Ronald Reagan អមការពារដោយនាវាដើរដោយថាមពលមីស៊ីល និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ បានមកដល់ឧបទ្វីបកូរ៉េ ដើម្បីរៀបចំខ្លួនសម្រាប់ធ្វើដ៍ធំជាមួយកូរ៉េខាងជើង នៅពេលទីក្រុងព្យូងយ៉ាងត្រៀមបាញ់សាកល្បងមីស៊ីលថ្មី។ នាវាចម្បាំង USS Ronald Reagan ដោយផ្ទុកយន្តហោះចម្បាំងប្រមាណ៨០គ្រឿង បានស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង លើផ្លូវធ្វើដំណើរឆ្ពោះមកកាន់ច្រាំងសមុទ្ររបស់ប្រទេសកូរ៉េខាងត្បូង។ ទីភ្នាក់ងារសារព័ត៌មានយន់ហាប់ បានរាយការណ៍ថាសម្ព័ន្ធមិត្តអាមេរិក និងកូរ៉េខាងត្បូងនឹងធ្វើសមយុទ្ធរួម ដើម្បីធ្វើឲ្យដឹង តាមដាន និងស្ទាក់ចាប់មីស៊ីល ដោយបន្ថែមដល់ការហ្វឹកហាត់ធ្វើសង្គ្រាមប្រឆាំងនាវាមុជទឹក។មន្ត្រីយោធា បាននិយាយថាសមយុទ្ធយោធានេះទំនងជានឹងធ្វើឡើងនៅផ្តុំថ្ងៃទី២០ ខែតុលា។ លោកឧត្តមនាវីឯក ម៉ាក ដែលតុន មេបញ្ជាការក្រុមនាវាប្រយុទ្ធរបស់នាវា USS Ronald Reagan បាននិយាយថាសមយុទ្ធនេះត្រូវរៀបចំយោធាអាមេរិក ដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន ព្រមទាំងរក្សាស្ថេរភាពនៅក្នុងតំបន់។ លោក ដែលតុន បានបន្ថែមថាអាមេរិកដឹងច្បាស់ណាស់អំពីអានុភាពជម្រើសទាំងអស់ ដើម្បីនាំកូរ៉េខាងជើងផ្លាស់ប្តូរទិស...

កងកម្លាំងអ៊ីរ៉ង់ នឹងបង្រៀនសហរដ្ឋអាមេរិក ពីមេរៀនថ្មី (មានរូប)

Image
(តេហេរ៉ង់)៖  យោងតាមប្រភពអ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានឲ្យដឹងថា លោក Masoud Jazayeri នៅថ្ងៃអង្គារនេះ បានព្រមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការគំរាមកំហែងប្រឆាំងនឹង ទីក្រុងតេហេរ៉ង់ ហើយថាកងកម្លាំងអ៊ីរ៉ង់នឹងផ្ដល់មេរៀនថ្មីមួយដល់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។ ការថ្លែងបែបនេះរបស់លោក Masoud Jazayeri ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក នាំគ្នាចុះផ្សាយថាលោក ដូណាល់ ត្រាំ ទំនងជាអាចនឹងប្រកាសបោះបង់ចោលកិច្ចព្រមព្រៀង នុយក្លេអ៊ែរនៅព្រហស្បតិ៍សប្ដាហ៍នេះតាមអ្វីដែលលោកធា្លប់បានសន្យានៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៥។ លោក Masoud Jazayeri ដែលជាមេញ្ជាការកងកម្លាំង ឆ្មោះបដិវត្តន៍អ៊ីរ៉ង់ផងនោះ បានគូសបញ្ជាក់ដូច្នេះថា៖  «មើលទៅវាហាក់ដូចជារដ្ឋបាលដូណាល់ ត្រាំ ចេះតែពាក្យសន្យានឹងមាត់តែប៉ុណ្ណោះ ដូច្នេះពួកគេគួរតែទទួលរងវិបត្តិខ្លះដើម្បីយល់ពី អត្ថន័យនៃអំណាចថ្មីនៅលើពិភពលោក...ហើយវាដល់ពេលដែលយើងត្រូវបង្រៀនពីមេរៀនថ្មីដល់សហរដ្ឋអាមេរិក» ។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក ដូណាល់ ត្រាំ ត្រូវប...