Posts

Showing posts from June, 2017

កូរ៉េខាងជើងដាក់ទោសប្រហារជីវិតអតីតប្រធានាធិបតីកូរ៉េខាងត្បូង (មានរូប)

Image
កូរ៉េខាងជើងបានចេញបញ្ជាដ៍ម៉ាំងម៉ាត់កាលថ្ងៃពុធឲ្យសម្លាប់លោកស្រី ប៉ាក យ៉ុនហេ អតីតប្រធានាធិបតីកូរ៉េខាងត្បូង និងប្រធានចាតកម្មរបស់លោកស្រី ហើយបានទាមទារឲ្យកូរ៉េខាងត្បូងធ្វើបត្យាប័នពួកគេ មកកូរ៉េខាងជើង។ យោងតាមប្រភព NYT បានឲ្យដឹងថា កូរ៉េខាងជើង បាននិយាយថាបញ្ជាសម្លាប់នេះអាចធ្វើនៅពេលណា នៅកន្លែងណា និងដោយមធ្យោបាយណាក៍ដោយ ដើម្បីអនុវត្តន៍បទបញ្ជាឃាតកម្មនេះប្រឆាំងលោកស្រី ប៉ាក យ៉ុនហេ អតីតប្រធានាធិបតីកូរ៉េខាងត្បូង និងលោក លី ប៊ីយ៉ុងហូ អតីតនាយកទីភ្នាក់ងារសម្ងាត់ជាតិក្រោមការដឹកនាំរបស់លោកស្រី ប៉ាក។ បទបញ្ជាឃាតកម្មនេះ បានកើតឡើងជិត២ខែ បន្ទាប់ពីកូរ៉េខាងជើងបានចោទប្រកាន់ទីភ្នាក់ងារសម្ងាត់កូរ៉េខាងជត្បូង អំពីការឃុបឃិតផ្សំគំនិតជាមួយទីភ្នាក់ងារសម្ងាត់អាមេរិក C.I.A. ដើម្បីធ្វើឃាតលោក គឹម ជុងអ៊ុន ដោយថ្នាំពុលជីវគីមី។ សេចក្តីថ្លែងការណ៍របស់ក្រសួងសន្តិសុខជាតិ ក្រសួងសន្តិសុខប្រជាជន និងតំណាងព្រះរាជអាជ្ញាសាធារណៈរបស់កូរ៉េខាងជើង បាននិយាយថា«យើងបានប្រកាសនៅក្នុងប្រទេស និងនៅបរទេសថាយើងនឹងកាត់ទោសប្រហារជីវិតលើជនក្បត់ជាតិ លោកស្រី ប៉ាក យ៉ុនហេ និងលោក លី ប៊ីយ៉ុងហូ។ គ្មានការឆ្លើយតបភ្លាមៗពីលោកស្រី ប៉ាក់ ដែលត្រូវបានចោទប្រកាន់ តាំងពីលោកស្រ...

អាមេរិក​ ឥណ្ឌា​ អាចនិងផ្ទុះសង្គ្រាមជាមួយចិន (មានរូប)

Image
យោងតាមប្រភព The Times of Inadia បានឲ្យដឹងថា កាសែតរដ្ឋចិន Global Times បាននិយាយថាការប៉ុនប៉ងណាមួយរបស់ឥណ្ឌាធ្វើជាសម្ព័ន្ធមិត្តជាមួយអាមេរិកប្រឆាំងចិន នឹងមិនមែនជាផលប្រយោជន៍របស់ខ្លួនទេ ហើយអាចនាំទៅរកលទ្ធផលគ្រោះមហន្តរាយ នៅពេលលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េបត្រា មូឌី និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបពិភាក្សាគ្នា។ កាសែតរដ្ឋចិន Global Times បានបញ្ជាក់ថាទីក្រុងវ៉ាស៊ិនតោន និងទីក្រុងញូវដេលីចែករំលែកកង្វល់អំពីឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បង្កើនការគាបសង្កត់លើចិន អាមេរិកបានពឹងពាក់ទៅលើឥណ្ឌា។ កាសែតរដ្ឋចិន Global Times បានបន្ថែមថាដើម្បីបញ្ជាក់ថាឥណ្ឌាមិនមែនជាសម្ព័ន្ធមិត្តអាមេរិក ដូចជប៉ុន និងអូស្រាលីទេ។ ដើម្បីដើរតួនាទីជាប្រទេសសមរភូមិជួរមុខក្នុងយុទ្ធសាស្ត្រអាមេរិកប្រឆាំងចិន មិនស្របតាមផលប្រយោជន៍របស់ឥណ្ឌាទេ។ វាអាចនាំទៅរកលទ្ធផលមហន្តរាយ។ កាសែតរដ្ឋចិន Global Times បានបន្តថាបើឥណ្ឌាដើរចេញពីជំហរមិនចូលបក្សសម្ព័ន្ធ ហើយធ្វើជាការដាក់បញ្ចាំឲ្យអាមេរិកប្រឆាំងចិន ឥណ្ឌានឹងត្រូវបានចាប់យកយុទ្ធសាស្ត្រទ្វេគ្រោះ និងជម្លោះភូមិសាស្ត្រនយោបាយថ្មីមួយនឹងកើតមានឡើងនៅអាស៊ីខាងត្បូង។ ដោយក...

ពូទីនប្រកាសបន្តពង្រឹង កម្លាំងប្រដាប់អាវុធរបស់ខ្លួន ទោះស្ថិតនៅក្នុងស្ថានភាពយ៉ាងណាក៏ដោយ (សូមអាន)

Image
ពូទីនប្រកាសបន្តពង្រឹង កម្លាំងប្រដាប់អាវុធរបស់ខ្លួន ទោះស្ថិតនៅក្នុងស្ថានភាពយ៉ាងណាក៏ដោយ យោងតាមទីភ្នាក់ងារចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះថា កាលពីថ្ងៃពុធម្សិលមិញ លោកប្រធានាធិបតីរុស្សី ចេញមកប្រកាសថា ប្រទេសរបស់លោក នឹងនៅតែបន្តការពង្រឹងខ្លួនផ្នែកវិស័យយោធា ទាំងគុណភាពព្រមទាំងការធ្វើសមយុទ្ធយោធា បើទោះបីជាស្ថិតនៅក្នុងស្ថានភាពអន្តរជាតិបែបណាក្តី។ អ្វីដែលលោកប្រធានាធិបតីរូបនេះ បានបន្ថែមផងដែរថា ការកើនឡើងនូវវិបត្តិ និងជម្លោះក្នុងតំបន់សកម្មភាពភេវរកម្ម និងការគំរាមកំហែងនានា ដែលនឹងទាមទារឲ្យកងកម្លាំងយោធារបស់ខ្លួន ត្រូវតែមានសមត្ថភាពខ្លាំងក្លា ក្នុងការដោះស្រាយ និងបង្ការហេតុការណ៍អាក្រក់នាពេលខាងមុខ ។ គួរបញ្ជាក់ថា​ លោកពូទីន ក៏បានបន្តទៀតមានតែកម្លាំងយោធា ​និងការចល័តទ័ពបែបទំនើបទេ ដែលអាចធានាឲ្យមានស្ថេរភាព ក្នុងដែនដី និងអធិបតេយ្យភាពរបស់ខ្លួន និងក៏ដូចជាជួយការពារប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ចេញពីការគម្រាមកំហែងណាមួយ ៕

កប់ក្តោង! ត្រាំ រៀបចំលក់យន្តហោះដ្រូនស៊ើបការណ៍ តម្លៃ២ពាន់លានដុល្លារ (មានរូប)

Image
យោងតាមសារព័ត៌មានរុស្ស៊ី Sputnik បានចុះផ្សាយ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧ ការលក់យន្តហោះ​ដ្រូនស៊ើបការណ៍ មានតម្លៃជាង​២ពាន់លានដុល្លារ​ ពីអាមេរិក ទៅឲ្យប្រទេស​​ឥណ្ឌា​​នោះ​ ទទួល​បាន​ការ​យល់​ព្រម​​ពី​សេតវិមាន​របស់ លោក ដូណាល់ ត្រាំ ហើយ ក៏ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះចាំ​បាច់​​ត្រូវ​តែ​ទទួល​បាន​ ការ​អនុញ្ញាត​ពី​សភា​មួយ​ដំណាក់កាល​ទៀត ។ ក្នុងនោះដែរ លោក Linden Blue នាយកប្រតិបត្តិ​របស់ក្រុមហ៊ុន​អភិវឌ្ឍន៍សព្វាវុធ General Atomics Aeronautical Systems បានបញ្ជាក់​នៅក្នុងសេចក្តីថ្លែង​ការណ៍​មួយថា យើងត្រេកអរ និងពេញចិត្ត​យ៉ាងខ្លាំងចំពោះ ​រដ្ឋាភិបាល​អាមេរិក បើកផ្លូវ​សម្រាប់កិច្ចព្រមព្រៀង​ ស្តីពីការ​លក់​យន្តហោះដ្រូន MQ-9B Guardian ទៅឲ្យរដ្ឋាភិបាល​ឥណ្ឌា ។ គួររំលឹកផងដែរថា អនុប្រធានាធិបតី​អាមេរិក លោក Mike Pence អាមេរិក​ក៏មានបំណង​លក់​ឧទ្ធម្ភាគចក្រចម្បាំង AH-64 Apache និងឧទ្ធម្ភាគចក្រ​ដឹកជញ្ជូន C-17 ទៅឲ្យប្រទេស​ឥណ្ឌាផងដែរ។ ម៉្យាងទៀត​អាមេរិក និងឥណ្ឌា ក៏គ្រោងចុះ​កិច្ចព្រមព្រៀងទិញលក់​​យន្តហោះ​ចម្បាំងធុន F-16 Fighting Falcon និង F/A-18 Hornet នាពេលអនាគត​ខាងមុខថែមទៀត ស្របពេលដែល​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា...

អាមេរិក នឹងផ្លាស់ប្ដូរជម្រើសយោធាសម្រាប់កូរ៉េខាងជើង បើក្រុងយ្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ (សូមអាន)

Image
អាមេរិក នឹងផ្លាស់ប្ដូរជម្រើសយោធាសម្រាប់កូរ៉េខាងជើង បើក្រុងយ្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ យោងតាមសារព័ត៌មាន CNN បានចុះផ្សាយ​ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ជម្រើសយោធារបស់អាមេរិក សម្រាប់កូរ៉េខាងជើង ពេលថ្មីៗនេះបានផ្លាស់ប្ដូរ និងត្រៀមរួចជាស្រេច ដើម្បីដាក់ទៅកាន់ លោក ដូណាល់ ត្រាំ ប្រសិនបើក្រុងព្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអែរ ក្រោមដី ឫគ្រាប់មីស៊ីលផ្លោង ដែលបង្ហាញថា របបនេះកំពុងដំណើរការឆ្ពោះ ទៅរកការអភិវឌ្ឍអាវុធមានសមត្ថភាពវាយប្រហារដល់អាមេរិក ។ ការលើកឡើង របស់អ្នកប្រឹក្សាសន្ដិសុខជាតិ អាមេរិកលោក HR McMaster បានបញ្ជាក់ជាសាធារណថា ជម្រើសយោធាបានរៀបចំរួចរាល់ហើយ អ្វីដែលយើងត្រូវធ្វើនោះ គឺរៀបចំគ្រប់ជម្រើស ដោយសារតែលោកប្រធានាធិបតី បានបញ្ជាក់ច្បាស់ចំពោះពួកយើងថា លោកនឹងមិនទទួលយក មហាអំណាចនៅក្នុងប្រទេសកូរ៉េខាងជើង និងការគំរាមមួយថាអាចវាយប្រហារអាមេរិក ។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាទៅកាន់កងកម្លាំងរបស់ខ្លួនឲ្យធ្វើការរៀបចំ ជម្រើសយោធាសម្រាប់ ប្រទេសផ្ដាច់ការកូរ៉េខាងជើង ដែលគ្នានរណា ឫប្រទេសណាមួយចង់បានជម្រើសនេះទេ ហើយលោកបានបន្ថែម នៅក្នុងដំណើរទស្សនកិច្ច ផ្លូវរដ្ឋរបស់ប្រធានាធិបតីកូរ៉េខ...

ស្រ្តីគួរបរិភោគផ្លែឈើទាំងអស់នេះ ក្នុងអំឡុងពេលមានផ្ទៃពោះ (សូមអាន)

Image
របបអាហារ គឺមានសារៈសំខាន់បំផុតក្នុងអំឡុងពេលមានផ្ទៃពោះ ហើយផ្នែកសំខាន់នៃអាហាររបស់អ្នក គួរតែជាផ្លែឈើ និងបន្លែ។ ការបរិភោគអាហារដែលសម្បូរទៅដោយវីតាមីន ជាតិសរសៃហ្វាយប៊ឺ និង សារធាតុរ៉ែ អាចថែរក្សា និងផ្តល់អាហារូបត្ថម្ភពេញលេញ សម្រាប់ទារកនៅក្នុងផ្ទៃ ក៏ដូចជាសុខភាពរបស់ស្រ្តីជាម្តាយផ្ទាល់ផងដែរ។ ខាងក្រោមនេះ គឺជាប្រភេទផ្លែឈើ ដែលស្រ្តីគួរតែបរិភោគ ក្នុងអំឡុងពេលមានផ្ទៃពោះ ២) ផ្លែឈើរី • បរិភោគផ្លែឈើរី ជួយឲ្យស្រ្តីជាម្តាយ មានឈាមគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ទៅឲ្យ សុក និង ទារក ៣) ផ្លែទំពាំងបាយជូរ • ផ្លែទំពាំងបាយជូរពោរពេញទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា វីតាមីន B1, B2, B6, B12, A, C, P, PP និង K។ ៤) ផ្លែត្របែក • ជួយរក្សាប្រព័ន្ធភាពស៊ាំ និងសម្ពាធឈាមរបស់ស្រ្តីជាម្តាយ ក្នុងអំឡុងពេលមានផ្ទៃពោះ ៥) ផ្លែគីវី • ផ្ទុកទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា វីតាមីន C, E, A, ប៉ូតាស្យូម, ផូស្វ័រ, ម៉ាញ៉េស្យូម, អាស៊ីតហ្វូកលិក និង ជាតិសរសៃហ្វាយប៊ឺ Dietary ៦) ផ្លែប៉ោម • ជួយបង្កើនភាពស៊ាំ និងកម្លាំងរបស់ទារក • ជួយកាត់បន្ថយហានិភ័យនៃការពិបាកដកដង្ហើម ជំងឺហឺត និង ជំងឺត្រអករបស់ទារក • សម្បូរទៅដោយវីតាមីន A, E, D និង ស័ង្កសី ៧)...

ដេញចាប់ចោរឆក់កាបូប ​បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗ រីឯប្ដីនិងកូនសង្គ្រោះបន្ទាន់ (មានរូប)

Image
ករណី​ឆក់កាបូបមួយបានកើតឡើងបណ្ដាលស្ត្រីម្នាក់​ស្លាប់នៅនិងកន្លែង ឯបុរសជាប្តី និងកូន​ ត្រូវ​បញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ​ ក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោរ។ ​បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរងគ្រោះបានជិះម៉ូតូដេញចាប់ចោរឆក់កាបូបរបស់ខ្លួន ស្រាប់តែបុកនិងរថយន្តនៅវត្តសំបួរ បានដួលបោកក្បាលស្លាប់ភ្លាម២នៅនិងកន្លែង ឯប្តីនិងកូនរងរបួសយ៉ាងធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ឯនៅមន្ទីរពេទ្យ យ៉ាងណាក៏ដោយជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ​សូមបញ្ជាក់ដែរថា មុនពេលកើតហេតុ ជនរងគ្រោះ និងគ្រួសារ បានជិះម៉ូតូតាមផ្លូវ ស្រាប់តែត្រូវចោរឆក់កាបូប ហើយបាននាំគ្នាជិះម៉ូតូដេញ តែអកុសលក៏បុកនិងរថយន្ត បណ្តាលឲ្យគ្រោះថ្នាក់តែម្តង៕

លោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន (មានរូប)

Image
 យោងតាមប្រភព Fox News បានឲ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធានាធិបតី ស៊ី ជិនពីង បានស្ងាត់ស្ងៀម បន្ទាប់ពីទីក្រុងប៉េកាំង មិនអាចគ្រប់គ្រងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងបាន។ ឥឡូវនេះ រដ្ឋ​​​​បាលលោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន ដោយក្រសួងការបរទេសអាមេរិកបានចេញផ្សាយរបាយការណ៍កាលពីថ្ងៃអង្គារ៍ថាចិនស្ថិតនៅក្នុងចំណោមប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងពិភពលោក។ លោក រ៉េក ធីលើសុន រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថាចិនបានធ្លាក់មកដល់កម្រិត៣ (Tier 3)ក្នុងរបាយការណ៍សិទិ្ធមុនស្សប្រចាំឆ្នាំនេះ ព្រោះចិនមិនបានចាត់វិធានការតឹងរ៉ឹងបញ្ឈប់ការរត់ពន្ធមនុស្ស រួមទាំងបានបង្ខំក្រុមពលករពីកូរ៉េខាងជើង ដែលនៅជាប់ព្រំដែនចិន។ កម្រិត៣ (Tier 3) នេះ គឺជាកម្រិតទាបបំផុតនៅក្នុងរបាយការណ៍ជួគដូរមនុស្សប្រចាំឆ្នាំ។ យោងតាមក្រសួងការបរទេសអាមេរិក ចិនចូលរួមជាមួយរុស្ស៊ី ស៊ីរី និងអ៊ីរ៉ង់ នៅក្នុងការកត់សម្គាល់គួរឲ្យអាម៉ាស់មុខ៕