Posts

Showing posts from July, 2017

ការដាក់ទណ្ឌកម្មអាមេរិកថ្មីប្រឆាំងរុស្ស៊ីគឺជាអំពើឥតអៀនខ្មាស់ និងបំផ្លាញច្បាប់អន្តរជាតិ (មានរូប)

Image
យោងតាមប្រភព RT បានឲ្យដឹងថា លោកប្រធានាធិបតី វ្លាឌីមៀ ពូទិន បាននិយាយថាការដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី គឺជាអំពើឥតអៀនខ្មាស់ទាល់តែសោះ ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីងតុនអំពីការប្រើផលប្រយោជន៍នយោបាយសម្រាប់គោលបំណងសេដ្ឋកិច្ច។ លោក ពូទិន បាននិយាយថាបើអាមេរិកអនុវត្តន៍ការដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី វាជារឿងគួរឲ្យសោកស្តាយយ៉ាងពិសេស ព្រោះពិភពលោកនឹងកើតមានសកម្មភាពនៃការធ្វើឲ្យខឹងឡើង និងការចំអកឡកឡើយខុសប្រក្រតី។ លោក ពូទិន បានបញ្ជាក់ថាវាជាការប៉ុនប៉ងយ៉ាងជាក់ស្តែងរបស់អាមេរិក ដើម្បីប្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយនៅក្នុងការតស៊ូប្រកួតប្រជែងជាមួយគោលបំណងនៃការធានាផលប្រយោជន៍សេដ្ឋកិច្ចតាមការចំណាយរបស់សម្ព័ន្ធមិត្តដទៃរបស់ខ្លួន។ យោងតាមលោក ពូទិន ច្បាប់ដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ីដែលបានអនុម័តដោយសភាអាមេរិក មិនអាចទទួលយកបានទេ ព្រោះវានាំទៅរកការដួលរលំនៃប្រព័ន្ធទំនាក់ទំនងអន្តរជាតិ។លោក ពូទិន បានព្រមានថាទីក្រុងម៉ូស្គូ កំពុងអស់ការអត់ធ្មត់ជាមួយភាពឥតអៀនខ្មាស់របស់ទីក្រុងវ៉ាស៊ីងតោនទៀតហើយ។ សភាអាមេរិកបានបញ្ជូនច្បាប់ដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ីទៅកាន់សេតវិមាន ដើម្បីឲ្យលោកប្រធានាធិបតី ដូណល ត្រាំ ចុះហត្ថលេខា ឲ្យក្លាយទៅជាច្បាប់៕ ...

ឧត្តមនាវីឯកអាមេរិកត្រៀមខ្លួនសម្រាប់ការវាយប្រហារអាវុធនុយក្លេអ៊ែរលើចិន​​​​​​​​​​​ (មានរូប)

Image
យោងតាមប្រភព Sky News បានឲ្យដឹងថា លោកឧត្តមនាវីឯកអាមេរិក ស្កត ស្វីហ្វត៍ បានប្រាប់សន្និសីទស្តីពីសន្តិសុខថាបើលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសុំឲ្យលោកធ្វើការវាយប្រហារលើចិន ចម្លើយរបស់លោកធ្វើតាមសំណើរបស់លោកប្រធានាធិបតី។ លោក ស្កត ស្វីហ្វត៍ មេបញ្ជាការកងនាវាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វីក បាននិយាយថាលោកបានរៀបចំធ្វើការវាយប្រហារអាវុធនុយក្លេអ៊ែរលើចិន បើលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបញ្ជា។ លោក ស្កត បានប្រាប់សន្និសីទស្តីពីសន្តិសុខនៅក្នុងប្រទេសអូស្រ្តាលីថាសមាជិកនៃកងយោធាអាមេរិកទាំងអស់បានស្បថសច្ចាប្រណិធានគោរពប្រធានាធិបតីអាមេរិក ជាអគ្គមេបញ្ជាការ ដើម្បីការពាររដ្ឋធម្មនុញ្ញ។ទំនាក់ទំនងរវាងអាមេរិក និងចិន គឺជាមិត្តភាព បើទោះបីជាការខ្វែងគំនិតគ្នាអំពីបញ្ហារំលោភសិទ្ធិមនុស្ស ទីបេ និងកូរ៉េខាងជើង។ លោកត្រាំ និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង បានជួបពិភាក្សាការងារគ្នានៅរដ្ឋផ្លរីដាកាលពីខែមេសា។ ការចរចានេះបានជំរុញចិនឲ្យខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប៉ុន្តែលទ្ធផលមិនបានកើតមានដូចអ្វីដែលអាមេរិកចង់បានទេ។ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរ ICBM កាលពីថ្ងៃទី៤ ខែកក្កដា ដ...

ទៀតហើយ...! កូរ៉េខាងជើងអាចបាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរនៅយប់នេះ (មានរូប)

Image
យោងតាមប្រភព Daily Star បានឲ្យដឹងថា កូរ៉េខាងជើងបានត្រៀមបាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរមួយទៀតនៅថ្ងៃនេះ ប៉ុន្តែក្រុមអ្នកជំនាញព្រមានថាសង្គ្រាមនៅឧបទ្វីបកូរ៉េនឹងមានគ្រោះមហន្តរាយដ៍ធំធេង។ លោក គឹម ជុងអ៊ុន ត្រូវបានគេជឿថាកំពុងរៀបចំបាញ់សាកល្បងមីស៊ីល ICBM នៅចំថ្ងៃប្រារព្ធខួប៦៤ឆ្នាំនៃការបញ្ចប់សង្គ្រាមកូរ៉េ។ អាមេរិក បានអះអាងថាទីក្រុងព្យូងយ៉ាងនឹងកំពុងត្រៀមបាញ់សាកល្បងមីស៊ីល ដើម្បីរំលឹកព្រឹត្តិការណ៍ចងចាំថ្ងៃជ័យជម្នះនៅកូរ៉េខាងជើងនាថ្ងៃទី២៧ ខែកក្កដានេះ។ ក្រុមឧត្តមសេនីយក្រសួងការពារជាតិអាមេរិក បានពិភាក្សាឳកាសនៃការប្រឈមមុខដាក់គ្នាខាងយោធាជាមួយកូរ៉េខាងជើង នៅពេលការខំប្រឹងប្រែងការទូត និងការដាក់ទណ្ឌកម្ម រារាំងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់លោក គឹម ជុងអ៊ុន បានតិចតួចណាស់។ ទោះបីជាយ៉ាងនេះក្តី ក្រុមមេបញ្ជាការយោធាកូរ៉េខាងត្បូង ជឿថាកូរ៉េខាងជើងអាចផ្អាកការបាញ់សាកល្បងមីស៊ីល ដោយសារមានភ្លៀងធ្លាក់ខ្លាំងពេកនៅក្នុងខេត្តគូស៊ុង ភាគខាងជើងទីក្រុងព្យូងយ៉ាង។ កូរ៉េខាងជើងតែងតែបានកំណត់ពេលបាញ់សាកល្បងមីស៊ីលរបស់ខ្លួនជាមយយថ្ងៃប្រារព្ធខួបនយោបាយ និងកាលបរិច្ឆេទប្រវត្តិសាស្ត្រសំខាន់ៗ ប៉ុន្តែអាកាសធាតុក៍រងផលប៉ះពាល់ដល់ថ្ងៃបាញ់សាកល្ប...

កូរ៉េខាងជើងប្តេជ្ញាធ្វើសង្គ្រាមប្រឆាំងអាមេរិក (មានរូប)

Image
យោងតាមប្រភព Express បានឲ្យដឹងថា កូរ៉េខាងជើងបានគម្រាមវាយប្រហារអាវុធនុយក្លេអ៊ែរមិនប្រាប់ឲ្យដឹងជាមុនប្រឆាំងអាមេរិកនៅថ្ងៃនេះ នៅពេលទីក្រុងព្យូងយ៉ាងប្រារព្ធខួប៦៤ឆ្នាំនៃយុទ្ធសន្តិភាពដែលបានបញ្ចប់សង្គ្រាមកូរ៉។ ខួប៦៤ឆ្នាំនេះបាននាំឲ្យកើនឡើងកង្វល់ដែលកូរ៉េខាងជើងកំពុងរៀបផែនការសាកល្បងមីស៊ីល ICBM មួយទៀត ដែលមានសមត្ថភាពវាយប្រហារដល់ទឹកដីអាមេរិក។ កូរ៉េខាងជើងអាចវាយប្រហារលើកូរ៉េខាងត្បូង បន្ទាប់ពីការព្រមានរបស់លោក គឹម ជុងអ៊ុនថាកូរ៉េខាងជើងត្រៀមខ្លួនវាយប្រហារអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក ដោយគ្មានការព្រមាន ឬ ប្រាប់ដំណឹងជាមុន។ ការព្រមានថ្មីៗបំផុតរបស់ក្រុមឧត្តមសេនីយរបស់លោក គឹម ជុងអ៊ុន ដែលបានអំពាវនាវដល់កងទ័ពកូរ៉េខាងជើងទាំងអស់ធ្វើការតស៊ូយ៉ាងស្វាហាប់ ដើម្បីទទួលបានជោគជ័យដំណាក់កាលចុងក្រោយនៅថ្ងៃទី២៧ ខែកក្កដានេះ។ លោក ប៉ាក់ យ៉ុងស៊ីក រដ្ឋមន្ត្រីនៃកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង បានធ្វើការគម្រាម ហើយបានអំពាវនាវឲ្យមានការវាយប្រហារអាវុធនុយក្លេអ៊ែរលើអាមេរិក បើទោះជាទីក្រុងវ៉ាស៊ីងតុន មិនវាយប្រហារកូរ៉េខាងជើងមុនក៍ដោយ។ លោក ប៉ាក់ បាននិយាថឲយថាបើពួកសត្រូវមិនយល់ឋានៈយុទ្ធសាស្ត្ររបស់យើង ហើយនៅតែប្រកាន់យកជម្រើសនៃការវាយប្រហារ...

ដូណាល់ ត្រាំ​ គ្រោងប្រកាសសង្គ្រាមប្រឆាំងកូរ៉េខាងជើង (មានរូប)

Image
យោងតាមប្រភព Independent បានឲ្យដឹងថា ក្រុមមន្ត្រីការពារជាតិអាមេរិកបានព្រួយបារម្ភថាលោក ដូណាល់ ត្រាំ​ គ្រោងប្រកាសសង្គ្រាមប្រឆាំងកូរ៉េខាងជើង នៅពេលលោកត្រាំបានចាប់ផ្តើមនិយាយអំពីផែនការយោធារបស់លោក។ លោកត្រាំបានប្រកាសថាលោកកំពុងពិគ្រោះយោបល់ជាមួយក្រុមឧត្តមសេនីយរបស់លោក ហើយលោកបានសម្រេចចិត្តថាមនុស្សខ្ទើយមិនអាចចូលបម្រើកងទ័ពបានទេ។ ក្នុងពេលជាមួយគ្នានេះ​ ក្រុមមន្ត្រីមួយចំនួនមានការព្រួយបារម្ភថាលោកត្រាំបញ្ចេញទស្សនរបស់លោកលើបញ្ហាកូរ៉េខាងជើង ជាងសិទ្ធិរបស់កងទ័ព និងស្ត្រី។ BuzzFeed បានរាយការណ៍ថានៅក្រសួងការពារជាតិអាមេរិក ការនិយាយលើកដំបូង បានលើកឡើងការព្រួយបារម្ភថាលោកត្រាំត្រៀមប្រកាសការវាយប្រហារលើកូរ៉េខាងជើង ឬ សកម្មភាពយោធាដទៃទៀត៕

រឿងរ៉ាវ​របស់ វ៉ាន់ នីឡា និងគូ​ដណ្ដឹង ប្រេះឆាគ្នា អាចឈាន​ដល់ការ​ផ្ដាច់ពាក្យ (សូមអាន)

Image
(ភ្នំពេញ)៖ បន្ទាប់ពី កញ្ញា វ៉ាន់ នីឡា បានទម្លាយសារ ដោយបានភ្ជាប់ជាមួយនឹងរូបភាពកាន់ដៃគ្នា ជាមួយគូស្នេហ៍របស់នាង បង្ហាញពីការភាពរកាំរកូសរួចមក មានមហាជនជាច្រើន សម្ដែងនូវការងឿងឆ្ងល់យ៉ាងពេញទំហឹង ថាតើហេតុអ្វីបានជាអ្នកទាំងពីរ អាចឈានដល់ថ្នាក់មានបញ្ហាប្រះឆា និងបែកបាក់គ្នា ឬក៏យ៉ាងណា? ជុំវិញបញ្ហានេះ លោក សុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ បានចេញមុខបកស្រាយ និងធ្វើការបដិសេធថា ពុំមានរឿងរ៉ាវធ្ងន់ធ្ងរ រហូតដល់ថ្នាក់ ផ្ដាច់ពាក្យ រវាងកូនស្រីរបស់លោក និងគូដណ្ដឹងនាងនោះទេ ពោលគឺលោកចាត់ទុកថា សារដែលបង្ហោះឡើងនេះ គឺគ្រាន់តែជាការឈ្លោះប្រកែកគ្នាបន្ដិចបន្ទួចប៉ុណ្ណោះ ព្រោះតែចិត្តរបស់ពួកគេនៅក្មេង មានភាពឆេងឆាវច្រើន។ ជុំវិញរឿងរ៉ាវនេះ លោកតាវិចទ័រ ដែលជា ឪពុករបស់តារាកំប្លែងក្មេងខ្ចី កញ្ញា វ៉ាន់ នីឡា បានថ្លែងប្រាប់ Khmertalking ទាំងសម្ដីសើចក្អាកក្អាយ នៅថ្ងៃនេះថា «បាទប្អូន! គ្មានរឿងអ្វីធំដុំនោះទេ កូនៗនៅក្មេង ពួកគេមិនទាន់ចេះគិតអ្វី វែងឆ្ងាយ ប្រកែកគ្នាបន្ដិចបន្ដួច មិនអីទេ។ រឿងកូន នីឡា និង គូដណ្ដឹងនាង គ្មានរឿងអ្វីធំដុំ ដែលអាចឈានដល់ថ្នាក់ បែកបាក់គ្នានោះទេ ធម្មតាក្មេងៗ ចេះតែមានអារម្មណ៍ឆេវឆាវបន្ដិចហើយ»។ លោក សុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ ...

ចិនសម្លុតវៀតណាមឲ្យបញ្ឈប់ការរុករកប្រេងនៅសមុទ្រចិនខាងត្បូង​ (មា​នរូប)

Image
យោងតាមប្រភព BBC បានឲ្យដឹងថា វៀតណាមបានបញ្ឈប់ក្រុមហ៊ុនរុករកប្រេងមួយនៅតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីទទួលបានការគំរាមកំហែងពីទីក្រុងប៉េកាំង។ ក្រុមហ៊ុនប្រេងអេស្បាញ Repsol បានធ្វើប្រតិបត្តិការខួងយកឧស្ម័ននៅតំបន់ប្រហែល៤០០គីឡូម៉ែត្រពីសមុទ្រវៀតណាមកាលពីដើមខែកក្កដានេះ ប៉ុន្តែទីក្រុងហាណូយបានបញ្ជាឲ្យក្រុមហ៊ុន Repsol ចាកចេញពីតំបន់ខួងយកឧស្ម័ននោះ។ កាលពីសប្តាហ៍មុន ទីក្រុងប៉េកាំងបានព្រមានទីក្រុងហាណូយថាខ្លួននឹងវាយប្រហារបណ្តាមូលដ្ឋានយោធាវៀតណាមនៅប្រជុំកោះស្ពេតលី បើការខួងប្រេងនៅតែបន្ត។ ទីក្រុងប៉េកាំងកំពុងគ្រប់គ្រងទឹកដីដ៍ធំល្វឹងល្វើយនៅសមុទ្រចិនខាងត្បូង ដែលលាតសន្ធឹងប្រមាណ១០០០ម៉ាយពីច្រាំងសមុទ្រខាងត្បូងរបស់ខ្លួន។ ទឹកដីដ៍ធំធេងនេះគឺជាឃ្លាំងរ៉ែប្រេងដ៍សំខាន់ និងផ្លូវនាវាដឹកជញ្ជូនពាណិជ្ជកម្មដ៍មមាញឹករបស់ពិភពលោក។ វៀតណាម ហ្វីលីពិន ម៉ាឡេស៊ី ប្រូណេ និងតៃវ៉ាន់ ក៍បានអះអាងសិទ្ធិអធិបតេយ្យលើតំបន់ជាច្រើននៃផ្លូវទឹកអន្តរជាតិនេះ។ ការយល់ព្រមរបស់ទីក្រុងហាណូយតាមការគម្រាមកំហែងរបស់ចិន បើវាជាការពិត វាជាដំណឹងអាក្រក់សម្រាប់ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដែលបានប្រកាសទង្វើឥតអៀនខ្មាសនៅក្នុងតំបន់តានតឹងនេះ។ ហ្វីលីពិនបានស្នើក្នុងខែ...