ដូណាល់ ត្រាំ គ្រោងប្រកាសសង្គ្រាមប្រឆាំងកូរ៉េខាងជើង (មានរូប)
យោងតាមប្រភព Independent បានឲ្យដឹងថា ក្រុមមន្ត្រីការពារជាតិអាមេរិកបានព្រួយបារម្ភថាលោក ដូណាល់ ត្រាំ គ្រោងប្រកាសសង្គ្រាមប្រឆាំងកូរ៉េខាងជើង នៅពេលលោកត្រាំបានចាប់ផ្តើមនិយាយអំពីផែនការយោធារបស់លោក។
លោកត្រាំបានប្រកាសថាលោកកំពុងពិគ្រោះយោបល់ជាមួយក្រុមឧត្តមសេនីយរបស់លោក ហើយលោកបានសម្រេចចិត្តថាមនុស្សខ្ទើយមិនអាចចូលបម្រើកងទ័ពបានទេ។
ក្នុងពេលជាមួយគ្នានេះ ក្រុមមន្ត្រីមួយចំនួនមានការព្រួយបារម្ភថាលោកត្រាំបញ្ចេញទស្សនរបស់លោកលើបញ្ហាកូរ៉េខាងជើង ជាងសិទ្ធិរបស់កងទ័ព និងស្ត្រី។
BuzzFeed បានរាយការណ៍ថានៅក្រសួងការពារជាតិអាមេរិក ការនិយាយលើកដំបូង បានលើកឡើងការព្រួយបារម្ភថាលោកត្រាំត្រៀមប្រកាសការវាយប្រហារលើកូរ៉េខាងជើង ឬ សកម្មភាពយោធាដទៃទៀត៕







Comments
Post a Comment