ឧត្តមនាវីឯកអាមេរិកត្រៀមខ្លួនសម្រាប់ការវាយប្រហារអាវុធនុយក្លេអ៊ែរលើចិន​​​​​​​​​​​ (មានរូប)

យោងតាមប្រភព Sky News បានឲ្យដឹងថា លោកឧត្តមនាវីឯកអាមេរិក ស្កត ស្វីហ្វត៍ បានប្រាប់សន្និសីទស្តីពីសន្តិសុខថាបើលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសុំឲ្យលោកធ្វើការវាយប្រហារលើចិន ចម្លើយរបស់លោកធ្វើតាមសំណើរបស់លោកប្រធានាធិបតី។
លោក ស្កត ស្វីហ្វត៍ មេបញ្ជាការកងនាវាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វីក បាននិយាយថាលោកបានរៀបចំធ្វើការវាយប្រហារអាវុធនុយក្លេអ៊ែរលើចិន បើលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបញ្ជា។
លោក ស្កត បានប្រាប់សន្និសីទស្តីពីសន្តិសុខនៅក្នុងប្រទេសអូស្រ្តាលីថាសមាជិកនៃកងយោធាអាមេរិកទាំងអស់បានស្បថសច្ចាប្រណិធានគោរពប្រធានាធិបតីអាមេរិក ជាអគ្គមេបញ្ជាការ ដើម្បីការពាររដ្ឋធម្មនុញ្ញ។ទំនាក់ទំនងរវាងអាមេរិក និងចិន គឺជាមិត្តភាព បើទោះបីជាការខ្វែងគំនិតគ្នាអំពីបញ្ហារំលោភសិទ្ធិមនុស្ស ទីបេ និងកូរ៉េខាងជើង។
លោកត្រាំ និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង បានជួបពិភាក្សាការងារគ្នានៅរដ្ឋផ្លរីដាកាលពីខែមេសា។ ការចរចានេះបានជំរុញចិនឲ្យខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប៉ុន្តែលទ្ធផលមិនបានកើតមានដូចអ្វីដែលអាមេរិកចង់បានទេ។
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរ ICBM កាលពីថ្ងៃទី៤ ខែកក្កដា ដែលអាចបាញ់ដល់ទឹកដីអាមេរិក។ ទីក្រុងវ៉ាស៊ីងតោនបានក្តៅក្រហាយយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលនុយក្លេអ៊ែររបស់កូរ៉េខាងជើងនេះ៕










Comments

Popular posts from this blog

លោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន (មានរូប)

កូរ៉េខាងជើងប្រហែលជាលេងមែនទែនហើយជាមួយនិងអាមេរិក (មានរូប)

អាមេរិក នឹងផ្លាស់ប្ដូរជម្រើសយោធាសម្រាប់កូរ៉េខាងជើង បើក្រុងយ្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ (សូមអាន)