ថៃ ចាប់អ្នកនេសាទជនជាតិវៀតណាម៣នាក់ ដែលចូលមកឈូងសមុទ្រខ្លួន (មានរូប)

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧​បានឲ្យដឹងថា យោធាជើងទឹករបស់ថៃ បានចាប់ខ្លួនអ្នកនេសាទអូសអួន ជនជាតិវៀតណាមចំនួន ៣នាក់ និងអ្នកនេសាទចំនួន ១៨នាក់ នៅឈូងសមុទ្រថៃ កាលពីថ្ងៃចន្ទម្សិលមិញ។
លោក Pornchai Pinthong ឧត្តមនាវីឯក ដែលជាមេបញ្ជាការរងយោធាជើងទឹកតំបន់២ បានប្រាប់ដល់ការសែតថៃ HTMS Tap ថា មានទូកចម្បាំងបន្សល់ពីសម័យបុរាណ បានចូលមកដល់ដែនទឹក ដែលមានអ្នកនេសាទជនជាតិវៀតណាម ៣នាក់ ដែលបានបញ្ជាទូកនោះ នៅក្នុងដែនទឹករបស់ប្រទេសថៃ។
អ្នកអូសអួនជនជាតិវៀតណាមទាំងនោះ បានបណ្តែតមកពីក្រុង Ca Mau ស្ថិតនៅភាគខាងត្បូងនៃប្រទេសវៀតណាម ហើយក្រុមនាវឹកបុរសទាំងនោះ ស្ថិតក្រោមការត្រួតពិនិត្យ ដោយនាវា យោធាជើងទឹកថៃ និងបាននាំមកកាន់ច្រាំង ក្នុងខេត្ត Songkhla ដែលមានចម្ងាយប្រមាណ ៩៧០គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូងនៃក្រុងបាងកក។
លោកឧត្តមនាវីឯក Pornchai បានបញ្ជាក់ថា សរុបអ្នកអូសអួន មានចំនួន ៣៣នាក់ និងនាវឹកបុរសចំនួន ១៨៩នាក់ ដែលត្រូវបានចាប់ខ្លួន និងរឹបអូសទូក ដោយបានចោទប្រកាន់ថា ល្មើសចូលមកដល់ដែនទឹករបស់ប្រទេសថៃ នៅក្នុងឆ្នាំនេះ៕



Comments

Popular posts from this blog

លោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន (មានរូប)

កូរ៉េខាងជើងប្រហែលជាលេងមែនទែនហើយជាមួយនិងអាមេរិក (មានរូប)

អាមេរិក នឹងផ្លាស់ប្ដូរជម្រើសយោធាសម្រាប់កូរ៉េខាងជើង បើក្រុងយ្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ (សូមអាន)