សមត្ថកិច្ចចាប់ខ្លួនបុរសដែល បង្ករហឹង្សាដាក់ប្រពន្ធ (មានរូប)

កណ្ដាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈបង្ករហឹង្សាររករឿងប្រពន្ធ ដោយខ្វាវភ្នែកប្រពន្ធបណ្តាលឲ្យមានរបួសស្នាម។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២២ និង៣០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិ ព្រែកល្វា ឃុំ ព្រែកតាកូវ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះ០១នាក់ ឈ្មោះ សម្បត្តិ ពិសី ភេទស្រី អាយុ១៨ឆ្នាំជនជាតិ ខ្មែរ មុខរបរលក់ចេកចៀន មានទីលំនៅភូមិឃុំ​ កើតហេតុ (របួសភ្នែកទាំងសងខាង) ជាប្រពន្ធ។ រីឯជនសង្ស័យ​ជាប្ដី ឈ្មោះ សុខ ផាន់ណុច ភេទប្រុស អាយុ ២៣ ឆ្នាំជនជាតិ ខ្មែរ មុខរបរ រត់កង់បី មានទីលំនៅភូមិឃុំ​ កើតហេតុ ត្រូវឃាត់ខ្លួន។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុនៅម៉ោង៨ព្រឹកថ្ងៃទី ២៣ កក្កដា ២០១៧ ជនសង្ស័យនិងជនរងគ្រោះ មានទំនាស់ពាក្យសំដីនិងគ្នា ដោយជនសង្ស័យជា ប្តីបានដើរចេញពីផ្ទះដើរផឹកសុីជាមួយមិត្តភក្តិរហូតដល់ម៉ោង២២ និង៣០នាទីថ្ងៃដដែល បានត្រឡប់ចូលផ្ទះវិញរករឿងប្រពន្ធ ក៍មានទំនាស់ពាក្យសំនិងគ្នា ពេលនោះប្តីបានស្ទុះទៅខ្វាវភ្នែកប្រពន្ធបណ្តាលឲ្យមានរបួសស្នាម។
ក្រោយកើតហេតុ ប្រពន្ធត្រូវបានបងប្អូន និងអ្នកជិតខាងដឹកបញ្ជួនទៅមន្ទីពេទ្យភ្នំពេញ ចំណែកប្តីត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកតាកូវឃាត់ខ្លួនបញ្ជួនមកអធិការដ្ឋាននគរបាលស្រុកបន្តចាត់ការតាមនីតិវិធី៕



Comments

Popular posts from this blog

លោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន (មានរូប)

កូរ៉េខាងជើងប្រហែលជាលេងមែនទែនហើយជាមួយនិងអាមេរិក (មានរូប)

អាមេរិក នឹងផ្លាស់ប្ដូរជម្រើសយោធាសម្រាប់កូរ៉េខាងជើង បើក្រុងយ្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ (សូមអាន)