ចិនព្រមានឥណ្ឌាឲ្យដកទ័ពចេញពីព្រំដែនរបស់ខ្លួនជាបន្ទាន់ (មានរូប)

យោងតាមប្រភពពត៌មានរបស់កាសែត ចិន ​ នៅថ្ងៃនេះបានឲ្យដឹងថា ការដកទ័ពឥណ្ឌា ចេញពីតំបន់ ដែលចិន អះអាងថា ជាទឹកដីរបស់ខ្លួន គឺជាល័ក្ខខណ្ឌបឋមមួយ សម្រាប់កិច្ចចរចាដ៏មានន័យ ជុំវិញវិបត្តិជាប់​ទាក់ទងនឹងបញ្ហាព្រំដែនរវាងចិន និងឥណ្ឌា។

តាមសេចក្ដីរាយការរបស់មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បាននិយាយថា ចិនសូមជម្រុញឲ្យភាគីឥណ្ឌា ដកទាហានរបស់ខ្លួនចេញពិព្រំដែន​ទៅទឹកដីឥណ្ឌាវិញ ហើយនេះគឺជាល័ក្ខខណ្ឌដំបូង សម្រាប់ដោះស្រាយហេតុការណ៍ ដែលកើតឡើង និងជាមូលដ្ឋានសម្រាប់ប្រទេសទាំងពីរ ឈានដល់ការធ្វើកិច្ចពិភាក្សាដ៏ប្រកបដោយអត្ថន័យខ្លឹមសារ។

​គួរបញ្ជាក់ដែរថា ដំណើរធម្មយាត្រា ទៅកាន់តំបន់ Kailash Mansarovar ដែលចិនបានរារាំងបញ្ឈប់ បន្ទាប់ពីមានការជាប់គាំងអំពីបញ្ហាព្រំដែនរវាងកងទ័ព ចិន និងឥណ្ឌា នឹងមិនអាចបន្តទៅមុខបានទេរហូតដល់ភាគីទាំងសងខាង គឺចិន និងឥណ្ឌា ធ្វើការដោះស្រាយឲ្យដាច់ស្រឡះ ចំពោះជម្លោះក្នុងតំបន់ Donglong ដែលប៉េកាំងអះអាងថា ជាទឹកដីរបស់ខ្លួនជាមុនសិន៕







Comments

Popular posts from this blog

លោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន (មានរូប)

កូរ៉េខាងជើងប្រហែលជាលេងមែនទែនហើយជាមួយនិងអាមេរិក (មានរូប)

អាមេរិក នឹងផ្លាស់ប្ដូរជម្រើសយោធាសម្រាប់កូរ៉េខាងជើង បើក្រុងយ្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ (សូមអាន)