រន្ធត់ណាស់....! ឧបទ្ទេវហេតុធ្លាក់យន្តហោះធនតូច១គ្រឿង (សូមអាន)

រន្ធត់ណាស់....! ឧបទ្ទេវហេតុធ្លាក់យន្តហោះធនតូច១គ្រឿង (សូមអាន)

យោងតាម ទីភ្នាក់ងារ ចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១ខែកក្កដា ឆ្នាំ២០១៧ បានរាយការណ៍ថា យន្តហោះធនតូចមួយគ្រឿង ជួបឧបទ្ទេវហេតុ ពេលចុះចតក៏បង្កជាអគ្គិសភ័យ កាលពីថ្ងៃព្រឹកថ្ងៃសុក្រនៅឯតំបន់405 Freeway ក្នុងទីក្រុង Orange ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ។

យន្តហោះប្រភេទ The Cessna 310 ដែលហោះហើរជាមួយ នឹងមនុស្ស២នាក់បានជួបហេតុការណ៍ ដ៏អាក្រក់នេះប៉ុន្តែមិនមានអ្នកប៉ះពាល់ អាយុជីវិតឡើយដោយពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយព្រឹត្តិការណ៍នោះ ។

គួរបញ្ជាក់ថា តាមមន្ត្រីទទួលបន្ទុកផ្លូវអាកាសរបស់រដ្ឋកាលីហ្វ័រញ៉ា បានឥ្យដឹងថា ផ្លូវចុះចត405 Freewayនោះក្រោយហេតុការណ៍ធ្លាក់យន្តហោះនោះ ក៏ត្រូវអជ្ញាធរប្រកាសបិទបណ្តោះអាសន្ន ទាំងការហោះឡើងនិងការចុះចត ៕








Comments

Popular posts from this blog

លោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន (មានរូប)

កូរ៉េខាងជើងប្រហែលជាលេងមែនទែនហើយជាមួយនិងអាមេរិក (មានរូប)

អាមេរិក នឹងផ្លាស់ប្ដូរជម្រើសយោធាសម្រាប់កូរ៉េខាងជើង បើក្រុងយ្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ (សូមអាន)