ចិនសម្លុតវៀតណាមឲ្យបញ្ឈប់ការរុករកប្រេងនៅសមុទ្រចិនខាងត្បូង​ (មា​នរូប)

យោងតាមប្រភព BBC បានឲ្យដឹងថា វៀតណាមបានបញ្ឈប់ក្រុមហ៊ុនរុករកប្រេងមួយនៅតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីទទួលបានការគំរាមកំហែងពីទីក្រុងប៉េកាំង។

ក្រុមហ៊ុនប្រេងអេស្បាញ Repsol បានធ្វើប្រតិបត្តិការខួងយកឧស្ម័ននៅតំបន់ប្រហែល៤០០គីឡូម៉ែត្រពីសមុទ្រវៀតណាមកាលពីដើមខែកក្កដានេះ ប៉ុន្តែទីក្រុងហាណូយបានបញ្ជាឲ្យក្រុមហ៊ុន Repsol ចាកចេញពីតំបន់ខួងយកឧស្ម័ននោះ។

កាលពីសប្តាហ៍មុន ទីក្រុងប៉េកាំងបានព្រមានទីក្រុងហាណូយថាខ្លួននឹងវាយប្រហារបណ្តាមូលដ្ឋានយោធាវៀតណាមនៅប្រជុំកោះស្ពេតលី បើការខួងប្រេងនៅតែបន្ត។

ទីក្រុងប៉េកាំងកំពុងគ្រប់គ្រងទឹកដីដ៍ធំល្វឹងល្វើយនៅសមុទ្រចិនខាងត្បូង ដែលលាតសន្ធឹងប្រមាណ១០០០ម៉ាយពីច្រាំងសមុទ្រខាងត្បូងរបស់ខ្លួន។ ទឹកដីដ៍ធំធេងនេះគឺជាឃ្លាំងរ៉ែប្រេងដ៍សំខាន់ និងផ្លូវនាវាដឹកជញ្ជូនពាណិជ្ជកម្មដ៍មមាញឹករបស់ពិភពលោក។ វៀតណាម ហ្វីលីពិន ម៉ាឡេស៊ី ប្រូណេ និងតៃវ៉ាន់ ក៍បានអះអាងសិទ្ធិអធិបតេយ្យលើតំបន់ជាច្រើននៃផ្លូវទឹកអន្តរជាតិនេះ។

ការយល់ព្រមរបស់ទីក្រុងហាណូយតាមការគម្រាមកំហែងរបស់ចិន បើវាជាការពិត វាជាដំណឹងអាក្រក់សម្រាប់ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដែលបានប្រកាសទង្វើឥតអៀនខ្មាសនៅក្នុងតំបន់តានតឹងនេះ។

ហ្វីលីពិនបានស្នើក្នុងខែនេះថាខ្លួនអាចបន្តខួងយកប្រេង និងឧស្ម័ននៅតំបន់ Reed Bank បន្ទាប់ពីការផ្អាករយៈពេល៣ឆ្នាំ។ ក្នុងពេលជាមួយគ្នានេះ ឥណ្ឌូណេស៊ីបានដាក់តំបន់សេដ្ឋកិច្ចពិសេសប៉ែកខាងជើងនៃសមុទ្រចិនខាងត្បូង ហើយឆាប់ៗនេះ អាចប្រើកងនាវារបស់ខ្លួនកាពារការរុករកធនធាន៕








Comments

Popular posts from this blog

លោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន (មានរូប)

កូរ៉េខាងជើងប្រហែលជាលេងមែនទែនហើយជាមួយនិងអាមេរិក (មានរូប)

អាមេរិក នឹងផ្លាស់ប្ដូរជម្រើសយោធាសម្រាប់កូរ៉េខាងជើង បើក្រុងយ្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ (សូមអាន)