ទៀតហើយ...! កូរ៉េខាងជើងអាចបាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរនៅយប់នេះ (មានរូប)
យោងតាមប្រភព Daily Star បានឲ្យដឹងថា កូរ៉េខាងជើងបានត្រៀមបាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរមួយទៀតនៅថ្ងៃនេះ ប៉ុន្តែក្រុមអ្នកជំនាញព្រមានថាសង្គ្រាមនៅឧបទ្វីបកូរ៉េនឹងមានគ្រោះមហន្តរាយដ៍ធំធេង។
លោក គឹម ជុងអ៊ុន ត្រូវបានគេជឿថាកំពុងរៀបចំបាញ់សាកល្បងមីស៊ីល ICBM នៅចំថ្ងៃប្រារព្ធខួប៦៤ឆ្នាំនៃការបញ្ចប់សង្គ្រាមកូរ៉េ។
អាមេរិក បានអះអាងថាទីក្រុងព្យូងយ៉ាងនឹងកំពុងត្រៀមបាញ់សាកល្បងមីស៊ីល ដើម្បីរំលឹកព្រឹត្តិការណ៍ចងចាំថ្ងៃជ័យជម្នះនៅកូរ៉េខាងជើងនាថ្ងៃទី២៧ ខែកក្កដានេះ។
ក្រុមឧត្តមសេនីយក្រសួងការពារជាតិអាមេរិក បានពិភាក្សាឳកាសនៃការប្រឈមមុខដាក់គ្នាខាងយោធាជាមួយកូរ៉េខាងជើង នៅពេលការខំប្រឹងប្រែងការទូត និងការដាក់ទណ្ឌកម្ម រារាំងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់លោក គឹម ជុងអ៊ុន បានតិចតួចណាស់។
ទោះបីជាយ៉ាងនេះក្តី ក្រុមមេបញ្ជាការយោធាកូរ៉េខាងត្បូង ជឿថាកូរ៉េខាងជើងអាចផ្អាកការបាញ់សាកល្បងមីស៊ីល ដោយសារមានភ្លៀងធ្លាក់ខ្លាំងពេកនៅក្នុងខេត្តគូស៊ុង ភាគខាងជើងទីក្រុងព្យូងយ៉ាង។
កូរ៉េខាងជើងតែងតែបានកំណត់ពេលបាញ់សាកល្បងមីស៊ីលរបស់ខ្លួនជាមយយថ្ងៃប្រារព្ធខួបនយោបាយ និងកាលបរិច្ឆេទប្រវត្តិសាស្ត្រសំខាន់ៗ ប៉ុន្តែអាកាសធាតុក៍រងផលប៉ះពាល់ដល់ថ្ងៃបាញ់សាកល្បងមីស៊ីលនេះដែរ៕








Comments
Post a Comment