កូរ៉េខាងជើងប្តេជ្ញាធ្វើសង្គ្រាមប្រឆាំងអាមេរិក (មានរូប)
យោងតាមប្រភព Express បានឲ្យដឹងថា កូរ៉េខាងជើងបានគម្រាមវាយប្រហារអាវុធនុយក្លេអ៊ែរមិនប្រាប់ឲ្យដឹងជាមុនប្រឆាំងអាមេរិកនៅថ្ងៃនេះ នៅពេលទីក្រុងព្យូងយ៉ាងប្រារព្ធខួប៦៤ឆ្នាំនៃយុទ្ធសន្តិភាពដែលបានបញ្ចប់សង្គ្រាមកូរ៉។
ខួប៦៤ឆ្នាំនេះបាននាំឲ្យកើនឡើងកង្វល់ដែលកូរ៉េខាងជើងកំពុងរៀបផែនការសាកល្បងមីស៊ីល ICBM មួយទៀត ដែលមានសមត្ថភាពវាយប្រហារដល់ទឹកដីអាមេរិក។
កូរ៉េខាងជើងអាចវាយប្រហារលើកូរ៉េខាងត្បូង បន្ទាប់ពីការព្រមានរបស់លោក គឹម ជុងអ៊ុនថាកូរ៉េខាងជើងត្រៀមខ្លួនវាយប្រហារអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក ដោយគ្មានការព្រមាន ឬ ប្រាប់ដំណឹងជាមុន។
ការព្រមានថ្មីៗបំផុតរបស់ក្រុមឧត្តមសេនីយរបស់លោក គឹម ជុងអ៊ុន ដែលបានអំពាវនាវដល់កងទ័ពកូរ៉េខាងជើងទាំងអស់ធ្វើការតស៊ូយ៉ាងស្វាហាប់ ដើម្បីទទួលបានជោគជ័យដំណាក់កាលចុងក្រោយនៅថ្ងៃទី២៧ ខែកក្កដានេះ។
លោក ប៉ាក់ យ៉ុងស៊ីក រដ្ឋមន្ត្រីនៃកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង បានធ្វើការគម្រាម ហើយបានអំពាវនាវឲ្យមានការវាយប្រហារអាវុធនុយក្លេអ៊ែរលើអាមេរិក បើទោះជាទីក្រុងវ៉ាស៊ីងតុន មិនវាយប្រហារកូរ៉េខាងជើងមុនក៍ដោយ។
លោក ប៉ាក់ បាននិយាថឲយថាបើពួកសត្រូវមិនយល់ឋានៈយុទ្ធសាស្ត្ររបស់យើង ហើយនៅតែប្រកាន់យកជម្រើសនៃការវាយប្រហារអាវុធនុយក្លេអ៊ែរមិនប្រាប់ឲ្យដឹងជាមុនប្រឆាំងនឹងយើង យើងនឹងធ្វើការវាយប្រហារអាវុធនុយក្លេអ៊ែរលើបេះដូងអាមេរិក ដោយគ្មានការព្រមាន និងជូនដំណឹងជាមុន។
សង្គ្រាមកូរ៉េ ដែលអាមេរិក និងកូរ៉េខាងត្បូង ហើយចិន និងកូរ៉េខាងជើង បានបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព ហើយភាគីទាំងពីរនៅតែបន្តសង្គ្រាមតាមបច្ចេកទេស៕

Comments
Post a Comment