ឈុតឆាកបាញ់ប្រហារដ៏ក្ដៅគគុក…! ស្លាប់១ របួសជាច្រើននាក់ នៅស្ថានទូតអ៊ីស្រាអ៊ែល (មានរូប)

បរទេស៖ បុរសជនជាតិហ្ស៊កដង់​ម្នាក់បានស្លាប់ និង ជនជាតិអ៊ីស្រាអ៊ែល-ហ្ស៊កដង់២នាក់ផ្សេងទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍បាញ់ប្រហារ មួយកើតឡើងនៅនឹងស្ថានទូតអ៊ីស្រាអ៊ែល ប្រចាំក្នុងប្រទេសហ្ស៊ូដង់។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារពត៌មាន RT នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៧នេះ ។
បើតាមការអះអាងពីប៉ូលីសហ្ស៊កដង់ បានឲ្យដឹងថា​ ជនជាតិហ្ស៊កដង់២នាក់ ដែលធ្វើការឲ្យក្រុមហ៊ុន ផ្គត់ផ្គង់សំភារៈ បានធ្វើដំណើរចូលទៅក្នុង ស្ថានទូតអ៊ីស្រាអ៊ែល នៅមុនពេលដែលហេតុការណ៍ បាញប្រហារបានកើតឡើង ខណៈដែលប្រភពព័ត៌មានខ្លះ បានបញ្ជាក់ពីហេតុការណ៍ បាញ់ប្រហារនេះ មិនបានច្បាស់លាស់ឡើយ។
ទោះបីជាយ៉ាងណាក្តី មនុស្ស៣នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រមជាមួយនឹងសាកសព បុរសជាជនជាតិហ្ស៊ូដង់ម្នាក់ផងដែរ ដែលបានស្លាប់ដោយសារ រងគ្រាប់កាំភ្លើងអស់ជាច្រើនគ្រាប់ ហើយក្រុមប៉ូលីស នៅតែបញ្ជាក់ថា ការស៊ើបអង្កេត នៅកំពុងបន្តធ្វើនៅឡើយ៕






Comments

Popular posts from this blog

លោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន (មានរូប)

កូរ៉េខាងជើងប្រហែលជាលេងមែនទែនហើយជាមួយនិងអាមេរិក (មានរូប)

អាមេរិក នឹងផ្លាស់ប្ដូរជម្រើសយោធាសម្រាប់កូរ៉េខាងជើង បើក្រុងយ្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ (សូមអាន)