អ្នកវិភាគសេដ្ឋកិច្ចនៅកម្ពុជា លោក ច័ន្ទ សុផល លើកឡើងថា មានកក្តា៣យ៉ាង ដើម្បីឲ្យទីផ្សារម្រេចបានថ្លៃ
ភ្នំពេញ៖ នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ចនៅកម្ពុជា លោក ច័ន្ទ សុផល លើកឡើងថា ទីផ្សារម្រេចចុះថោក នៅក្នុងតំបន់ទាំងមូល មិនមែនមានតែកម្ពុជាទេ បញ្ហានេះមកពីឈ្មួញកណ្តាលនៅEU កេងចំណេញខ្លាំងពីអ្នកដាំ ខណៈដែលការដាំដុះនិងការប្រមូលកើនឡើងខ្ពស់ នៅគ្រប់ប្រទេសដែលផលិតម្រេច។
តាមលោក ច័ន្ទ សុផល កាលពីឆ្នាំទៅម្រេចខ្មែរ ក្នុងមួយគីឡូក្រាម លក់បានតម្លៃ៩ដុល្លារតែពេលនេះ លក់បានតែជាង៣ដុល្លារប៉ុណ្ណោះ។ លោកបញ្ចេញទស្សនៈបែបសេដ្ឋកិច្ចថា មានកក្តា៣យ៉ាង ដែលធ្វើម្រេចកម្ពុជា នៅតែអាចរក្សាបានតម្លៃសមរម្យដដែល ទី១ក្រុមហ៊ុនម្រេចនៅកម្ពុជា ត្រូវរកវិធីសាស្រ្តថ្មី ដើម្បីនាំម្រេចខ្លួនឯងបានទៅដល់ទីផ្សារ EU មិនចាំបាច់តាមរយៈឈ្មួញកណ្តាល។ ទី២អ្នកប្រមូលទិញម្រេចពីអ្នកដាំត្រូវចេះច្នៃ សំរិតសំរាំងឲ្យមានគុណភាពល្អជាងមុន។ និងទី៣ អ្នកដាំកុំបាក់ទឹកចិត្តនៅតែដាំដដែល ប៉ុន្តែត្រូវប្តូរវិធីសាស្រ្ត ដើម្បីឲ្យផលម្រេចកាន់តែមានគុណភាពជាង បណ្តាលប្រទេសផ្សេង ដូចជា ថែទាំឲ្យល្អជាងមុន កាត់បន្ថយការប្រើប្រាស់ជីគីមី និងងាកមកប្រើជីសរីរាង្គវិញ។
នេះជាការបញ្ជាក់ពីលោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ចនៅកម្ពុជា។ បានជួបសំភាសន៍ តាមខ្សែរទូរស័ព្ទ ជាមួយលោក ច័ន្ទ សុផល ក្រោយប្រធានបទ ទីផ្សារម្រេចធ្លាក់តម្លៃយ៉ាងកំហុកមកពី ឈ្មួញកណ្តាលនៅEU។ ជាបន្តសូមអានសំនួរ និងចម្លើយខាងក្រោមនេះដូចតទៅ៖
សំនួរ៖ នៅលើទីផ្សារកម្ពុជាពេលនេះ តើមានកក្តាអ្វីបានជាដំណាំម្រេចចុះថោក?
ចម្លើយ៖ គឺកក្តាផ្គត់ផ្គងច្រើន លើសពីតំម្រូវការទីផ្សារ លើពិភពលោក ព្រោះទូទៅចុះថោកនៅទូទាំងពិភពលោក មិនមែនតែកម្ពុជាទេ។ កម្ពុជារត់ទៅតាមទីផ្សារពិភពលោក ព្រោះម្រេចផលិតតាមទីផ្សារពិភពលោក មិនមែនក្នុងស្រុកទេ សំរាប់ទុកបម្រើនៅក្នុងស្រុក តិចតួចប៉ុណ្ណោះ។ វៀតណាមគេដាំដុះលើសយើងដល់ទៅ១០ដង់ឯណោះ គេលក់បានថោកដូចយើងចឹងដែរ។ មកពីចេះមក កាលពី៣ ឬ៤ឆ្នាំមុន ម្រេចឡើងថ្លៃខ្ពស់ខ្លាំងមែនទែន មួយគីឡូ៩ដុល្លារណោះ ហើយមានការដាំដុះច្រើន ច្រើនមែនមិនមែនមានតែយើងទេ គឺវៀតណាមច្រើនជាងគេ បើធៀបក្នុងប្រទេសនៅតំបន់អាស៊ាន។ បើនិយាយជារួម អ្នកដាំ ឬផលិតច្រើនលេខរៀង១ គឺវៀតណាម បន្ទាប់មកឥណ្ឌូនេស៊ី ប្រេស៊ីល ម៉ាឡេស៊ី និងកម្ពុជាយើង។
សំនួរ៖ សព្វថ្ងៃនេះ កម្ពុជានៅសល់ម្រេចប៉ុន្មានតោន ដែលលក់មិនចេញ?
ចម្លើយ៖ មិនមែនលក់មិនចេញទេ គ្រាន់តែថ្លៃថោក អាលូវតម្លៃ១តោន៣៥០០ដុល្លារ ឆ្នាំមុនតម្លៃ៨០០០ដុល្លាក្នុងមួយតោន នេះបើនិយាយពីតម្លៃម្រេច ខាងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។ រីឯម្រេចកំពតវិញ គេលក់បានថ្លៃខ្ពស់ជាងគេ ព្រោះគេមានឈ្មោះបោះសំលេង មានអត្តសញ្ញាណចុះបញ្ជីក្នុងទីផ្សារEU។ តែម្រេចខាងកំពង់ចាម ត្បូងឃ្មុំ រតនៈគិរី និងខេត្តមណ្ឌលគិរី មានច្រើនជាងកំពត ឆ្ងាយណាស់ ។ សព្វថ្ងៃម្រេចនៅតំបន់ដីក្រហម ខុសពីខេត្តកំពត លក់បានក្នុងមួយគីឡូជាង៣ដុល្លារ។ម្រេចកំពតវាថ្លៃជាងនេះ។ ពេលនេះតម្លៃធ្លាក់គំហុក តែបើលក់គឺចេះតែមានអ្នកទិញហើយ។ តែខ្លះថាទុកសិន ក្រែងលោឡើងថ្លៃពេលក្រោយវិញ។ សព្វថ្ងៃតាមការប៉ាន់ស្មាន កម្ពុជាដាំម្រេច បានជាង២ម៉ឺនតោននាឆ្នាំ២០១៧នេះ។
ឆ្នំានេះកើនឡើងខ្លាំង តែធ្លាក់ថ្លៃខ្លាំងដែរ ខណៈដែលឆ្នាំទៅកម្ពុជាផលិតបានជាង១ម៉ឺនតោនប៉ុណ្ណោះ។
សំនួរ៖ វិបត្តិម្រេចពេលនេះ អាចជាការរួមចំណែកមកពីអ្នកប្រើឈប់ទទួលទាន?
ចម្លើយ៖ អត់ទេអ្នកប្រើកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំអត់ថយទេ គឺមកពីប្រទេសដាំម្រេច ឬផលិតលើសនេះ លើសតម្រូវការ ខណៈដែលម្ចាស់កសិដ្ឋាននឹង សម្រុកដាំច្រើន។ ពេលផលិតលើស នោះជាឱកាសរបស់ឈ្មួញកណ្តាលនៅEU គេបង្អាប់អ្នកផលិត។ សំខាន់ដូចជានៅប្រទេសវៀតណាម និងប្រទេសប្រេស៊ីល នៅប្រទេសនេះគេភ័យក្រោប្រមូលផល ក៏ចេះតែលក់ ទៅបញ្ហានឹងផង ឈ្មួញកណ្តាលផង គឺសរុបមកពីឈ្មួញធំៗនៅEU ជាអ្នកធ្វើឲ្យទីផ្សារ ម្រេចចុះថ្លៃ ដោយសារមានអ្នកដាំច្រើន។ អតិថិជននៅEU អ្នកប្រើមិនទាបជាងមុនទេ ហើយតម្លៃលក់រាយនៅដដែល មានតែឈ្មួយធំនៅEU គេយកចំណេញ ដែលចំណេញបំផុត នៅពេលនេះ។
សំនួរ៖ ពលរដ្ឋនៅEU ចូលចិត្តទទួលទានម្រេច បានជាឈ្មួញចូលចិត្តនាំទៅទីនោះច្រើន ចុះបណ្តាលប្រទេសផ្សេងវិញយ៉ាងម៉េចដែរ?
ចម្លើយ៖ អាល្លឺម៉ងទិញច្រើនពីកម្ពុជា។ម្រេចកំពតទេ ទទួលបានលេខមួយ នៅលើពិភពលោក។ មិនមានប្រទេសណាអាចប្រជែងបានទេ អំពីគុណភាព ជាមួយម្រេចកំពតនេះ ព្រោះថាវាបានចុះបញ្ជីនៅEU ហៅជាអត្តសញ្ញាភូមិសាស្រ្ត ហើយគេទទួលស្គាល់ និងបានថ្លៃខ្ពស់ជាងប្រទេសផ្សេងៗ។ តែវាប្រមូលផលបានតិចតួច ដោយសារកក្តាដី តែគុណភាពល្អណាស់ ម្រេចវៀតណាមមិនអាច មកប្រជែងជាមួយវាបានទេ។ ម្រេចកំពតប្រមូលបានតិច មកពីគុណភាពដី ខុសពីដីក្រហម ដីក្រហមត្រជាក់ គេប្រមូលផលបានច្រើនជាង តែគុណភាពចាញ់នៅកំពត។ ពិបាកនិយាយ ព្រោះតំបន់ខុសៗគ្នា គ្រាន់តែពូជខ្មែរដាំនៅទីណាក៏ល្អដែរ ព្រោះមានទីទាំង និងសីតុណ្ហភាពល្អនៅតំបន់ដីក្រហម តែឲ្យដូចកំពត នៅតែមិនដូចទេ។
សំនួរ៖ វិបត្តិនេះអាចនិយាយបានថា ជារឿងធម្មតា ឬគួរឲ្យបារម្ភ?
ចម្លើយ៖ គួរឲ្យបារម្ភ ព្រោះឆ្នាំក្រោយការប្រមូលផលិតផល កាន់កើនឡើងទៀត ហើយឈ្មួញកណ្តលនៅEU កាន់តែបង្អាប់ថ្លៃ ចឹងនឹងធ្លាក់ថ្លៃជាងនេះទៀត ក៏អាចថាបានដែរ ហើយធ្វើឲ្យករសិដ្ឋានមួយចំនួនខាត គាត់អត់លុយសង់គេពិបាក។ យល់ថាចឹងកាលណាថ្លៃធ្លាក់ខ្លាំង គេលែងហ៊ានដាំ ថ្លៃខ្ពស់គេនាំគ្នាដាំចឹង ឡើងចុះៗព្រោះមិនថា តែកម្ពុជាទេ ប្រទេសគេក៏នាំគ្នាដាំច្រើន។ នៅពេលគេត្រូវការ តែបើយើងលេងដំា វាខ្វះនោះនឹងឡើងថ្លៃវិញ ចឹងនេះជាការវិវត្តន៍ នៃតម្លៃទីផ្សារអន្តរជាតិ។
សំនួរ៖ សំរាប់កម្ពុជា តើត្រូវការពេលប៉ុន្មាន ដើម្បីឲ្យទីផ្សារម្រេចឡើងថ្លៃវិញ?
ចម្លើយ៖ កម្ពុជាជាប្រទេសតូច រត់តាមទីផ្សារអន្តរជាតិ តែធ្វើតាមរបត់អន្តរជាតិ ចឹង១០ឆ្នាំទៀតបានឡើងវិញ ព្រោះដំណាំម្រេចមានអាយុវែង ស្រដៀងកៅស៊ូដែរ។ ទីផ្សារស្រូវនិងម្រេចខុសគ្នា ស្រូវកំពុងឡើងថ្លៃវិញ ហើយក្នុងរដូវប្រមូលផលខាងមុខ នឹងថ្លៃជាងឆ្នាំទៅ តែម្រេចដាំសម្រាប់ពេល១០ឆ្នាំ តែស្រូវ៣ខែ៦ ចឹងស្រូវមានទីផ្សារល្អជាង។ តាមខ្ញុំសិក្សាអង្ករស្រូវចាប់ផ្តើមថ្លៃវិញហើយ។ យើងកុំនិយាយថា មានតម្រូវការកើនឡើងខុសហើយ តម្រូវការមានរហូត កើនរហូត ធម្មតារបស់អីក៏ដោយសំបូរគឺលក់ថោក។
សំនួរ៖ អនុសាសន៍ចុងក្រោយ?
ចម្លើយ៖ កម្ពុជាមានតែក្រុមហ៊ុន៣ ឬ៤ទេ ដែលនាំចេញទៅកាន់អន្តរជាតិ។ អនុសាសន៍ដើម្បីកុំឲ្យធ្លាក់ថ្លៃខ្លាំង គឺក្រុមហ៊ុនម្រេចនៅកម្ពុជាត្រូវរកវិធីសាស្រ្ត នាំម្រេចទៅកាន់ទីផ្សារEUបានដោយផ្ទាល់ កុំពឹងលើឈ្មួញកណ្តាលពេក ព្រោះពេលនេះជាឱកាស របស់ពួកគេក្នុងការយកកេងចំណេញ ខ្លាំងពីអ្នកដាំ។ មួយទៀតអ្នកទិញម្រេច ត្រូវចេះច្នៃ នឹងមានថ្លៃខ្ពស់ព្រោះ ម្រេចកម្ពុជា ល្អជាងវៀតណាម ហើយវៀតណាមគេទិញ ទៅគេយកទៅលាយ ជាមូយរបស់គេអន់ៗ តែបើយើងនាំចេញដោយផ្ទាល់ នឹងបានខ្ពស់ជាងវៀតណាម។ វិធីមួយផ្សេងទៀត អ្នកដាំត្រូវថែទាំម្រេចកុំបាក់ទឹកចិត្ត តែត្រូវថែទាំឲ្យខ្លាំងជាងមុន ដូចជាកាត់បន្ថយការប្រើប្រាស់ ជីគីមី ងាកមកប្រើប្រាស់ជីសរីរាង្គវិញ ដើម្បីឲ្យម្រេច កាន់តែមានគុណភាពល្អជាងមុន៕

Comments
Post a Comment