ការដាក់ទណ្ឌកម្មអាមេរិកថ្មីប្រឆាំងរុស្ស៊ីគឺជាអំពើឥតអៀនខ្មាស់ និងបំផ្លាញច្បាប់អន្តរជាតិ (មានរូប)

យោងតាមប្រភព RT បានឲ្យដឹងថា លោកប្រធានាធិបតី វ្លាឌីមៀ ពូទិន បាននិយាយថាការដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី គឺជាអំពើឥតអៀនខ្មាស់ទាល់តែសោះ ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីងតុនអំពីការប្រើផលប្រយោជន៍នយោបាយសម្រាប់គោលបំណងសេដ្ឋកិច្ច។

លោក ពូទិន បាននិយាយថាបើអាមេរិកអនុវត្តន៍ការដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី វាជារឿងគួរឲ្យសោកស្តាយយ៉ាងពិសេស ព្រោះពិភពលោកនឹងកើតមានសកម្មភាពនៃការធ្វើឲ្យខឹងឡើង និងការចំអកឡកឡើយខុសប្រក្រតី។

លោក ពូទិន បានបញ្ជាក់ថាវាជាការប៉ុនប៉ងយ៉ាងជាក់ស្តែងរបស់អាមេរិក ដើម្បីប្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយនៅក្នុងការតស៊ូប្រកួតប្រជែងជាមួយគោលបំណងនៃការធានាផលប្រយោជន៍សេដ្ឋកិច្ចតាមការចំណាយរបស់សម្ព័ន្ធមិត្តដទៃរបស់ខ្លួន។

យោងតាមលោក ពូទិន ច្បាប់ដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ីដែលបានអនុម័តដោយសភាអាមេរិក មិនអាចទទួលយកបានទេ ព្រោះវានាំទៅរកការដួលរលំនៃប្រព័ន្ធទំនាក់ទំនងអន្តរជាតិ។លោក ពូទិន បានព្រមានថាទីក្រុងម៉ូស្គូ កំពុងអស់ការអត់ធ្មត់ជាមួយភាពឥតអៀនខ្មាស់របស់ទីក្រុងវ៉ាស៊ីងតោនទៀតហើយ។

សភាអាមេរិកបានបញ្ជូនច្បាប់ដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ីទៅកាន់សេតវិមាន ដើម្បីឲ្យលោកប្រធានាធិបតី ដូណល ត្រាំ ចុះហត្ថលេខា ឲ្យក្លាយទៅជាច្បាប់៕









Comments

Popular posts from this blog

លោកត្រាំ កំពុងចាត់វិធានការថ្មី ដើម្បីគាបសង្កត់ចិន (មានរូប)

កូរ៉េខាងជើងប្រហែលជាលេងមែនទែនហើយជាមួយនិងអាមេរិក (មានរូប)

អាមេរិក នឹងផ្លាស់ប្ដូរជម្រើសយោធាសម្រាប់កូរ៉េខាងជើង បើក្រុងយ្យុងយ៉ាង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ (សូមអាន)