អ៊ីរ៉ង់ប្រកាសថា មីស៊ីលខ្លួនគឺសម្រាប់ការពារ មិនមែនទុកសម្រាប់ចរចានោះទេ (មានរូប)
យោងតាមសារព័ត៌មានចិន សុិនហួ ចេញផ្សាយថ្ងៃនេះបានឲ្យដឹងថា មេបញ្ជាការកងទ័ពរបស់អុីរ៉ង់ បាននិយាយនៅថ្ងៃចន្ទ ថា អំណាចរបស់មីសុីលអុីរ៉ង់ គឺសម្រាប់ការពារ មិនមែនទុកសម្រាប់ចរចាគ្នាឡើយ។
តាមការលើកឡើងរបស់ លោកឧត្តមសេនីយ៍ Mohammad Hossein Baqeri និយាយថា ទោះបីជាមានគំរាមកំហែង និងបន្តគំរាមកំហែង ពីសំណាក់សត្រូវប៉ុន្មានទសវត្សរ៍មកនេះក្តី ក៏សាធារណរដ្ឋអុីស្លាមមួយនេះ អាចការពារព្រំដែនខ្លួន និងយកឈ្នះលើពួកភេរវករបានដែរ។
គួរបញ្ជាក់ដែរថា ឧត្តមសេនីយ៍រូប ក៏បានអំពាវនាវឲ្យកងទ័ពបង្កើនការកំញើញ និងត្រៀមខ្លួនដើម្បីទប់ស្កាត់ ការគំរាមកំហែងផ្នែកសន្តិសុខ ពីសំណាក់ប្រទេសមហាអំណាចមួយចំនួន និងសម្ព័ន្ធមិត្តក្នុងតំបន់ពួកគេ ដែលក្នុងនោះមានប្រទេសអុីស្រាអែល ដែលតែងតែប្រឆាំងនឹងអុីរ៉ង់៕






Comments
Post a Comment